Simeone និង​ Sampaoli​ ស្ថិត​ក្នុង​បេក្ខភាព​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​

  • 2017-04-12 06:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ Atletico Madrid លោក Diego Simeone និង​ អ្នក​ចាត់​ការ​ Sevilla លោក Jorge Sampaoli ស្ថិត​ក្នុង​បញ្ជី​បេក្ខភាព​ដែល​អាច​នឹង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

លោក Diego Simeone

ការ​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​ធ្វើ​ឡើង​បន្ទាប់​ពី លោក​ Edgardo Bauza ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ដោយសារ​ដឹក​នាំ​ក្រុម​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ការ​ជម្រុះ​ World Cup តំបន់​អាមេរិក​ខាងត្បូង​ ហើយ​អាច​ប្រឈម​មុខ​នឹង​​គ្មាន​កៅអី​ទៅ​ប្រកួត​នៅ រុស្ស៊ី​ឆ្នាំ​ក្រោយ។

សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​គ្រោង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ជួប​ផ្ទាល់​ជាមួយ​លោក Sampaoli និង​ Simeone។ យ៉ាង​ណា​ក៏​ដោយ​តំណែង​នេះ​អាច​បាន​ទៅ​លើ​ Sampaoli ច្រើន​ជាង​ដោយ​សារ​ Simeone ធ្លាប់​អះអាង​ថា​ខ្លួន​នៅ​មិន​ទាន់​រួច​រាល់​ដើម្បី​ដឹកនាំ​ជម្រើស​ជាតិ​នៅ​ឡើយ៕

លោក Sampaoli

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន