សេន​ ប៊ុនថេន​ និយាយ​អ្វី​ខ្លះ​ពេល​ដល់​បារាំង​១សប្ដាហ៍​នេះ?

  • 2017-04-13 01:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា​៣រូប​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ ដើម្បី​ចូលរួម​ប្រកួត​ខ្សែ​ក្រវាត់​ ក៏​ដូច​ជា​ការ​ទៅ​ជួប​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ទី​នោះ​ផង​ដែរ​ បើ​គិត​តាំង​ពី​ថ្ងៃ​ធ្វើ​ដំណើរ​មក​មាន​រយៈ​១សប្ដាហ៍​មក​ហើយ។​ ចង់​ដឹង​អត់​ថា​ពួក​និយាយ​អ្វី​ខ្លះ​ពេល​ទៅ​ដល់​ដែនដី​អ៊ឺរ៉ុប​មួយ​នេះ?

កីឡាករ សេន​ ប៊ុនថេន

កីឡាករ​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ពី​ប្រទេស​បារាំង​ថា​ នៅ​ទី​នោះ​មាន​អាកាសធាតុ​ត្រជាក់​បន្តិច​ ប៉ុន្តែ​វា​មិន​ចោត​ជា​បញ្ហា​នោះ​ឡើយ​ ពួក​គេ​កំពុង​សម្រប​ខ្លួន​ សម​និង​បរិយាកាស​បន្តិច​ម្ដងៗ​ហើយ។​ ប៊ុនថេន​ រួម​ទាំង​ ម៉ឺន​ សុភា​ និង​ ឡៅ​ ចន្រ្ទា​ មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ទៅ​ប្រទេស​បារាំង​មាន​អ្នក​ចូលចិត្ត​ប្រដាល់​គុន​ខ្មែរ​ច្រើន​ និង​គាំទ្រ​ជា​ខ្លាំង​ចំពោះ​វត្តមាន​ពួក​គេ​នៅ​ទី​នោះ។​

កីឡាករកម្ពុជាទាំង៣នាក់នៅបារាំង
ឡៅ​ ចន្រ្ទា (ឆ្វេង) សេន​ ប៊ុនថេន (កណ្ដាល) ម៉ឺន សុភា (ស្ដាំ)

កីឡាករ​ដែល​ប្រឡូក​ប្រដាល់​ជា​យូរ​មក​ហើយ​រូប​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​ជា​តបស្នង​ទៅ​ដល់​អ្នក​គាំទ្រ​វិញ​នោះ​ ពួក​គេ​នឹង​ខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​យក​ជ័យជម្នះ​ជូន​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ទី​នោះ​ ក៏​ដូច​ជា​អ្នក​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។​

សេន​ ប៊ុនថេន​ ម៉ឺន​ សុភា​ និង​ ឡៅ​ ចន្រ្ទា​ ចេញ​ទៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​ ២០១៧​ ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​មួយ​កីឡាករ​បារាំង​នៅ​ថ្ងៃ​ទី១៥​ ខែ​មេសា​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ​នៅ​ជាយ​ទី​ក្រុង​បារីស។​ ពួក​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ទី៦​ ខែ​ឧសភា៕​

អត្ថបទ៖ នួន ស៊ីណា​