ក្រោយ​ពី​បង្ហាញ​ចាប៉ីយក្ស អង្គរ​សង្ក្រាន្ត​ឆ្នាំ​ក្រោយ​ត្រៀម​បំបែក​ "ឯតទគ្គ​កម្ម​" ថ្មី​មួយ​ទៀត

  • 2017-04-12 09:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ទាន់​ដឹង​ថា តើ​ឧបករណ៍​ភ្លេង​ខ្មែរ ឬ​វត្ថុ​អ្វី​នោះទេ ដែល​នឹង​ត្រៀម​បង្ហាញ និង បំបែក​ឯត្តកម្ម​សាជាថ្មី សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ក្រោយ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា បន្ទាប់​ពី​បង្ហាញ​ចាប៉ី​យក្ស​ឆ្នាំ​នេះ តើ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ក្រោយ​ៗ នឹង​មាន​បង្ហាញ​ឧបករណ៍​យក្ស​អ្វី​ផ្សេង​ទៀត​ទេ? “ចំពោះ​សំណួរ​នេះ សូម​បញ្ជាក់​ថា យើង​បាន​គិតគូរ​ត្រៀម​បំបែក​ឯត្តកម្ម​រួច​ហើយ តែ​សុំលាក់​សិន មិន​ទាន់​ប្រាប់​ឥឡូវ​ទេ"។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម ហ៊ុន ម៉ានី សហភាពសហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក)។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ ​ក្រោយ​ពិធី​ដង្ហែ​ចាប៉ីយក្ស នៅ​បរិវេណ​ប្រាសាទ​បាយ័ន កាល​ពី​រសៀលនេះ បន្ថែម​ថា "បើ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ យើង​តាម​ដាន នឹង​ចូលរួម​ទាំង​អស់​គ្នា ព្រោះ​ថា អ្វី​ដែល​យើង​ធ្វើ​ដើម្បី​បំបែក​ឯត្តកម្ម​ជាតិ​ក្ដី ពិពភព​លោក​ក្ដី គឺ​មិន​ធ្វើ​ដើម្បី​ធ្វើ​ទេ តែ​យើង​ចង់​បង្ហាញ​ថា យើង​អាច​ធ្វើ​បាន"។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា