តិច​អត់​ដឹង​ខែ​​ក្ដៅ​ខ្លាំង​អ៊ីចឹង ក្បាល​អ្នក​នឹង​ប្រឈម​បញ្ហា​គួរ​ឲ្យ​បារម្ភ!

  • 2017-04-13 02:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ កម្ដៅ​កើន​ឡើង​ខ្លាំង​មែន​ទែន ឡើង​ដល់ ៣៥ ឬ ៣៦ អង្សារ​សេ ​ឯណោះ​ រហូត​ដល់​​គ្រប់​គ្នា​រអ៊ូ​ស្រែក​ថា​ក្ដៅ ខណៈ​​​​​ខែ​មេសា​នេះ​ ចំ​រដូវ​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ជា​ខែ​ក្ដៅ​បំផុត។

ក្ដៅ​ខ្លាំង​អ៊ីចឹង រាង​កាយ​អ្នក​នឹង​ឡើង​កម្ដៅ ឯ​ក្បាល​វិញ​ក៏​ក្ដៅ ហើយ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ពោល​គឺ​ឧស្សាហ៍​ឈឺ​ក្បាល​ខ្ទកៗ វិល​មុខ បើ​ធ្ងន់​រហូត​ដល់​ខ្លះ​អាច​គ្រុន​ឡើង​សន្លប់​ទៀត​ផង បើ​ធ្វើ​ការ ឬ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ។ នេះ​បើ​យោង​តាម​ទស្សនាវដ្ដី​ពេទ្យ​របស់​អង់គ្លេស The Lancet ។

ខាង​ក្រោម​ជា​វិធីសាស្ត្រ​ខ្លះ​ៗ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ប្រឈម​កើត​ឡើង​ចំពោះ​ក្បាល អំឡុង ខែ​ក្ដៅ ជា​ពិសេស​ពេល​ចូល​ឆ្នាំ​នេះ​តែ​ម្ដង៖

  • កក់​រាល់​ថ្ងៃ បំបាត់​ញើស​ស្អុះស្អាប់ ដើម្បី​ធ្វើ​ឲ្យ​ក្បាល​ស្រស់​ស្រាយ
  • ឧស្សាហ៍​ងូត​ទឹក បើ​មាន​អារម្មណ៍​ក្ដៅ​ស្អុះ
  • ឧស្សាហ៍​ស្អំ​ក្បាល​នឹង​ទឹកកក
  • ស្លៀក​សម្លៀក​បំពាក់​រលុងៗ សាច់​កំណាត់​យឺត​ អាច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល កាត់​បន្ថយ​កម្ដៅ​រាង​កាយ តែ​ជៀសវាង​ខោអាវ​ពណ៌​ខ្មៅ​ដែល​កាន់​តែ​ស្រូបកម្ដៅ​ថ្ងៃ​ខ្លាំង។
  • មិន​ត្រូវ​លេង ឬ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង​យូរ ព្រោះ​អាច​គ្រុន ឬ​សន្លប់​បាន។
  • ពេល​ចេញ​ក្រៅ ត្រូវ​ពាក់​មួក​ការពារ (ជិះ​ម៉ូតូ) ពាក់​មួក (ដើរ​លេង) កុំ​ឲ្យ​ក្បាល​ឡើង​ក្ដៅ។
  • ក្ដៅ​ពេក​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ និង​អំបិល​ក្នុង​ខ្លួន អ៊ីចឹង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន តែ​មិន​មែន​ឲ្យ​ផឹក​សារធាតុ​ស្រវឹង​ទេ។ ក្រៅ​ពី​ទឹក អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​សម្បូរ​ជាតិ​ទឹក ដូចជា ក្រូច ឪឡឹក ខណៈ​ដែល​បន្លែ សាឡាដ ជា​អាហារ​ល្អ​បំផុត​សម្រាប់​រដូវ​ក្ដៅ​គេ​និយម​នៅ​បរទេស វា​អាច​ជួយ​សម្រួល​ប្រព័ន្ធ​ខួរ​ក្បាល និង​សម្ពាធ​ឈាម​បាន។
  • ញ៉ាំ​របស់​ធ្វើ​ឲ្យ​រាង​កាយ​ត្រជាក់ ដូចជា ទឹក​ដូង ទឹក​ត្រចៀក​ក្រាញ់ ចាហួយ​ខ្មៅ ទឹក​ប្រទាល​កន្ទុយ​ក្រពើ។
  • នៅ​ផ្ទះ ត្រូវ​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ ឬ​ដើម្បី​ត្រជាក់​ស្រួល​ខ្លួន អាច​ប្រើ​កង្ហារ​ចំហាយ​ទឹក តែ​យក​ល្អ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ម៉ង​ទៅ ព្រោះ​ម៉ាស៊ីន​ត្រជាក់​ឥឡូវ​តម្លៃ​ធូរ ហើយ​អត់​ស៊ី​ភ្លើង​ទេ ជាក់​ស្ដែង​ដូច​ម៉ាស៊ីន​ត្រជាក់​ទើប​ចេញ​ថ្មី​ក្ដៅៗ Samsung 8 Pole Digital Inverter 2017 ធ្វើ​ឲ្យ​ត្រជាក់​បាន​លឿន​ និង​សន្សំ​សំចៃ​ភ្លើង​ ដែល​មាន​លក់​នៅ​ខ្មែរ​ស្រាប់៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី