ពាន Champions League ធ្វើដំណើរដល់វៀតណាមហើយ!
- 2017-04-13 06:11:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន Champions League ធ្វើដំណើរដល់វៀតណាមហើយ!
ចន្លោះមិនឃើញ
ពានUEFA Champions Leagueបានបង្ហាញខ្លួននៅប្រទេសវៀតណាមថ្ងៃនេះអមជាមួយនឹង Ronaldinho អតីតកីឡាករឆ្នើម Barcelona ក្នុងកម្មវិធីដំណើរទេសចរណ៍ Champions League Trophy Tour។
ជារៀងរាល់ឆ្នាំពាន Champions League បានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅលើពិភពលោកដើម្បីឲ្យអ្នកគាំទ្រមានឱកាសឃើញវាផ្ទាល់ភ្នែក និងថតរូបជាមួយហើយឆ្នាំពានដ៏មានឥទ្ធិពលខាងលើត្រូវទៅកាន់ប្រទេស ចាម៉ៃកា, ប៉ាណាម៉ា, កូឡុំប៊ី, អេហ្ស៊ីប, ឥណ្ឌា និងវៀតណាម។
ការប្រកួត Champions League បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅប្រទេសវែល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧៕