ហេតុ​ផល​សាមញ្ញ​មួយ​ ដែល Prince Syny ក្លាយ​ជា​តួ​ប្រុស​ក្នុង​បទ​ថ្មី​របស់​អេដា

  • 2017-04-13 07:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​បទ "Like អោយ​បែក​មេ​ដៃ" របស់​អេដា​ដែល​ទើប​តែ​ចេញ​កាល​ពី​ម្សិល​មិញ​នេះ​ ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ដោយ​បទ​ថ្មី​សម្ដែង​ដោយ​តួ​ប្រុស​ម្នាក់​ឈ្មោះ Prince Syny។

តួ​សម្ដែង​ប្រុស​​រូប​នេះ​ប្រាប់​ថា​មូល​ហេតុ​ដែល​លោក​មាន​ឱកាស​សម្ដែង​ក្នុង​បទ​គឺ​មាន​ការ​ស្នើ​សុំ​ពី​តារា​ល្បី​ ហេង ពិទូ និង​ម្ចាស់​បទ​ខាង​លើ​អេដា។ "បើ​តាម​បង​អេដា​ប្រាប់​បង​គាត់​ថា គាត់​ចង់​បាន​បង​ជា​តួ​សម្ដែង​ក្នុង​បទ​នេះ ព្រោះ​គិត​ថា​បង​ស័ក្ដិសម ហើយ​ចង់​ឲ្យ​បង​ចេញ​មុខ​នៅ​ក្នុង​បទ​គាត់​​​"។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​លោក​ក្នុង​ការ​សម្ដែង​ចម្រៀង​របស់​អេដា ព្រោះ​កាល​ពី​បទ "ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត" ​លោក​ក៏​បាន​ចូល​រួម​សម្ដែង​ដែរ​តែ​បាន​ចេញ​មុខ​តែ​ចុង​ក្រោយ​បន្តិច​ទើប​លើក​នេះ​អេដា​ចង់​ឲ្យ​លោក​មាន​វត្ត​មាន​ច្រើន​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង។

ថ្លែង​ពី​ទំនាក់​ទំនង​របស់​លោក​និង​ ហេង ពិទូ កូន​កាត់​រុស្ស៊ី​បន្ថែម​ថា៖ "តាម​ពិត​ទៅ​បង​ស្គាលើ​គ្នា​ជា​មួយ​ហេង ពិទូ​ តាម​ហ្វេស​ប៊ុក​យូរ​ហើយ​ គាត់​ធ្លាប់​ហៅ​ថត​ឲ្យ​គាត់​២​បទ​ដែរ តែ​បង​គ្មាន​ពេល​ទំនេរ​សម្រាប់​គាត់ ទើប​តែ​ពេល​នេះ​គាត់​ទាក់​ទង​ឲ្យ​ថត​បង​អេដា" ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម