ដំណើរកម្សាន្តរបស់ Mark និង​ Kimberly ផ្អែមល្ហែមជាង​ស្ករទៀត

  • 2017-04-13 08:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ពាក្យ​រិះគន់​ច្រើន​ដូច​ព្យុះ​ពាក់ព័ន្ធ​នឹង​ Kimberly ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​តួ​អង្គ​ទេពធីតា​ឆ្នាំ​ថ្មី​មក​ ឥលូវ​នេះ​ចំនួន​អ្នក​រិះគន់​ក៏​បាន​ស្ងាត់ទៅវិញ​។

ងាក​មក​មើល​ តារា​ស្រី​រូប​នេះ​វិញ​ បើទោះ​ជា​មាន​ពាក្យរិះគន់​មកលើនាង​ យ៉ាងណាក៏ដោយក៏នាង​មិនបាន​ខ្វល់ចិត្តពីបញ្ហានេះដែរ ។ ផ្ទុយទៅវិញកាល​ពី​ម្សិល​ នាង​និង​ Mark Prin ដែល​ជា​គូស្នេហ៍​បាន​ទៅ​លម្ហែ​កាយ​នៅ​ឯ​សមុទ្រ​យ៉ាង​មាន​ក្ដីសុខ។ តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​គូស្នេហ៍​មួយ​គូ​នេះ​បាន​បង្ហោះ​ បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​នឹង​ពេល​វេលា​មួយ​នេះ​ណាស់​។ ក្រៅពី​ទេសភាព​ស្រស់​ស្អាត​នៅ​សមុទ្រ​ ពួកគេ​ក៏​បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ស្អិតល្មួតជាមួយ​គ្នា​ដែរ​ ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ ឃើញ​ហើយ​ច្រណែន​នឹង​គូស្នេហ៍​មួយ​គូ​នេះ​ណាស់​៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី