Man Utd របូតគ្រាប់ចុងម៉ោងបានត្រឹមស្មើគ្នា ១-១ ជាមួយ Anderlecht

  • 2017-04-13 21:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្ដិច Manchester United ធ្វើបានក្នុងលទ្ធផល ១-១ នៅទឹកដី Anderlecht របស់ ប៊ែលហ្សិក ក្នុងការប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយ ជើងទីមួយ។

ការប្រកួតនោះក្រុមភ្ញៀវមានឱកាសនាំមុខនៅនាទី៣៦ជាការទាត់បញ្ចូលទីរបស់ខ្សែបម្រើ Mkhitaryan បន្ទាប់ពី Rashford ស៊ុតលើកទីមួយតែត្រូវអ្នកចាំទីជួយសង្គ្រោះបាន។ យ៉ាងណាក៏ដោយ នៅចុងម៉ោងនាទី៨៦ ខ្សែការពារ Dendoncker លោតតែតមួយក្បាលតាមស្មើបានវិញ។ ចប់ការប្រកួត Anderlecht ១-១ Man Utd។

លទ្ធផលគូផ្សេងទៀត Ajax ២ - ០ Schalke 04, Celta Vigo ៣ - ២ Genk និង Lyon ២ - ១ Besikta ។ ការប្រកួតជើងទីពីរនឹងធ្វើឡើងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី