ប្លែក​អារម្មណ៍​ទៀត​ហើយ! ស្រី​ស្អាត​១​ក្រុម​ជុំ​គ្នា​រាំ​នៅ​មុខ​​ផ្សារ​លើ​​​ក្រុង​កំពង់សោម

  • 2017-04-14 07:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​នៅ​មុខ​ផ្សារ​លើ​​​ខេត្ត ព្រះសីហនុ​ស្រីស្អាត​១​ក្រុម​បាន​នាំគ្នា​​រាំ​ចង្វាក់ Carnival ដែល​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ចូល​រួម​អបអរ​សាទរ​និង មាន​អ្នក​ខ្លះ​ថែម​ទាំង​រាំ​តាម​ទៀត​ផង។

ដោយ​ក្រុម​ស្រីស្អាត​១​ក្រុម​នោះ​ត្រូវ​បាន​គេ​ដឹង​គេ​ក្រុម​រាំ​ដែល​កំពុង​ល្បី​បំផុត​ក្នុង​ស្រទាប់​យុវវ័យ​គឺ ក្រុម​រាំ OMG និង ​ក្រុម​ជា​ម៉ូដែល​របស់​ក្រុមហ៊ុន​ស្រាបៀ Anchor។ ក្រុម​ស្រីស្អាត​ទាំង​នេះ​​រាំ​ចង្វាក់​ Carnival ដើម្បី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ Anchor Beach Carnival 2017 ដ៏​ធំ​បំផុត​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ ឆ្នេរ​ឯករាជ្យ​ល្ងាច​នេះ​​ ដែល​មាន​ការ​ចូល​រួម​ពី​កំពូល​តារា​ចម្រៀង​​ខ្មែរ​-ថៃ ដូចជា វី ឌីណែត លាង សុផាឡែន ខាន់ ជែមស៍ ទេព បូព្រឹក្ស ហ្សូណូ រួមទាំង​ តារា​ថៃ តៅ ស៊ុមឆាយ ខេម​ខ្លាដ (នាយ​មេក) និង សនរ៉ាម ធេពផិថាក់ ផងដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នោះ​ទេ ចាប់​ពី​ម៉ោង​២​រសៀល​នេះ​ត​ទៅ​នៅ​ឆាក​តន្ត្រី Anchor Beach Carnival 2017​ ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ នឹង​មាន​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ហើយ​អ្នក​គាំទ្រ​ទាំង​អាច​ចូល​រួម​លេង​ដោយ​សេរី​ជាមួយ​ក្រុម​ជា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​​របស់​ក្រុមហ៊ុន​ស្រាបៀ Anchor ផង​ដែរ។

កុំភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​រាំ​លេង​សប្បាយ​ជា​មួយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ Anchor Beach Carnival 2017 បី​ថ្ងៃ​ជាប់​គ្នា​ យប់​ថ្ងៃ​ទី​ ១៤ ១៥ ១៦ នៅ​ឆ្នេរ​ឯក​រាជ្យ ក្រុង កំពង់​សោម៕​​

អត្ថបទ៖ Samedy