ឃើញ​រូប​នេះ​ហើយ បាន​ដឹង​ថា​តារា​ថៃ ស្រលាញ់​ Fan កម្ពុជា​​​ខ្លាំងប៉ុណ្ណា

  • 2017-04-15 06:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ Anchor Beach Carnival 2017 នៅ​ឆ្នេរ​ឯករាជ្យ​ ខេត្ត ព្រះសីហនុ តារា​ល្បី​របស់ ព្រះរាជាណាចក្រ​ថៃ តៅ ស៊ុមឆាយ ខេម​ខ្លាដ (នាយ​មេក) និង សនរ៉ាម ធេពផិថាក់ (នាយ​ផា) បាន​មក​ចូល​រួម ជាពិសេស​តារា​ទាំង​២​ដួង​គឺ​ស្រលាញ់​អ្នក​គាំទ្រ​កម្ពុជា​ខ្លាំង។

តារា​ចម្រៀង​ និង​សម្ដែង​ដែល​អ្នក​គាំទ្រ​ស្គាល់​ច្បាស់​ថា​ជា​ នាយ​មេក និង នាយ​ផា បាន​ស្រែក​ខ្លាំង​ៗ​ជា​ភាសាខ្មែរ "ខ្ញុំ​ស្រលាញ់​កម្ពុជា​" និង​អ្នក​គាំទ្រ​ជាពិសេស។

​​កុំភ្លេច​ល្ងាច​នេះ​នៅ​ឆ្នេរ ឯករាជ្យ ក្រុង​កំពង់​សោម​ជួប​ជាមួយ​កំពូល​តារា​ចម្រៀង​របស់​កម្ពុជា​និង​ថៃ ដូចជា ក្រុម​ចម្រៀង P-Sand សុគន្ធ នីសា ណុប បាយ៉ារិទ្ធ សួស វីហ្សា ដួង វីរៈសិទ្ធ រួម​ទាំង​តារា​ចម្រៀង​ថៃ Tono & The DUST និង ហ្វៀម​ តារាភូមិ តូគង់ស័ព្ទ៕

ទស្សនា​សកម្មភាព​ស្និត​ស្នាល​រវាង នាយ​មេក នាយ​ផា និង អ្នក​គាំទ្រ​ កម្ពុជា យប់​មិញ៖​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម