កក្រើក កំពង់សោម យប់មិញព្រោះស្រុកខ្ញុំគេរាំអញ្ចឹង

  • 2017-04-15 07:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញវត្តមានរបស់កំពូលតារាចម្រៀងជួរមុខ ខេមរៈ សិរីមន្ត ធ្វើឲ្យកក្រើកឆ្នេរឯករាជ្យ ក្រុងកំពង់សោម ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី Anchor Beach Carnival 2017 ព្រោះបទ "ស្រុកខ្ញុំគេរាំអញ្ចឹង"។

ការប្រគំតន្ត្រីខ្នាតយក្សដ៏អស្ចារ្យល្ងាចមិញនេះគឺមានតែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មួយរូបប៉ុណ្ណោះដែលបាន Surprise អ្នកគាំទ្រច្រៀងចេញពីវាលខ្សាច់ ជាមួយបទ "ស្រុកខ្ញុំគេរាំអញ្ចឹង" ដែលធ្វើឲ្យអ្នកគាំទ្រហ៊ោផ្អើលតែម្ដង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​អ្នក​គាំទ្រ​ជាច្រើន​មិន​ថា​ខ្មែរ ឬ បរទេស​នោះ​ទេ​បាន​ស្រែក​ច្រៀង​និង​រាំតាម​ផង​ដែរ៕

តោះទស្សនាសកម្មភាពសម្ដែងខ្លះៗរបស់ ខេមរៈ សិរីមន្ត ទាំងអស់គ្នា៖

អត្ថបទ៖ Samedy