សេន ប៊ុនថេន និង​ ម៉ឺន សុភា ឈ្នះ​បាន​ខ្សែ​ក្រវាត់​ តែ​ ឡៅ ចន្ទ្រា​ចាញ់​ដោយ​សារ...​

  • 2017-04-16 02:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ទាំង​៣​បាន​បញ្ចប់​ការ​ប្រកួត​ហើយ​កាល​ពី​យប់​មិញ​នេះ​ដោយ​អ្នក​លេង​រន្ទះ​ជើង សេន ប៊ុនថេន​ បាន​យក​ឈ្នះ​ជើង​ខ្លាំង​ Vapi Kevin និង​​អ្នក​លេង​កណ្តាប់​ដៃ​ឥត​មេត្តា​ម៉ឺន​ សុភា បាន​ឈ្នះ​​​ Lawson Penningto​​ ដើម្បី​​ទទួល​បាន​ខ្សែក្រវាត់​ម្នាក់​១។ ចំពោះ​អ្នក​លេង​វ័យ​ក្មេង​ជើង​ខ្លាំង​ ឡៅ​ ចន្រ្ទា​ ទទួល​បាន​ត្រឹម​ពាន​ប៉ុណ្ណា​ បន្ទាប់​ពី​វាយ​កីឡាករ​ Celestion Mendes​ ដោយ​ខុស​បច្ចេកទេស​ ហើយ​អាជ្ញា​កណ្តាល​បាន​ឲ្យ​ចាញ់​តែ​ម្តង។ ការ​ប្រកួត​ពី​យប់​មិញ​ជា​ពេល​ត្រូវ​នឹង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កំពុង​សប្បាយ​រីក​រាយ​ ខណៈ​ជើង​ខ្លាំង​កម្ពុជា​ទៅ​សាង​កេរ្តិ៍​ឈ្មោះ​នៅ​តំបន់​អឺរ៉ុប៕​

រូបថត សេន ប៊ុនថេន

អត្ថបទ៖ ជាន ចាន់រ៉ា