Sánchez និង Özil ស៊ុត​ម្នាក់​១​គ្រាប់​ជួយ​ Arsenal បន្ត​ក្ដី​សង្ឃឹម​ TOP 4

  • 2017-04-18 00:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal នៅ​រក្សា​ក្ដី​សង្ឃឹម​ប្រជែង​តំណែង​ក្រុម​កំពូល​ទាំង​បួន​នៅ​លីគ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​លេខ​២​រាប់​ពី​ បាត​តារាង Middlesbrough ក្នុង​លទ្ធផល ២-១។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ទឹកដី Riverside Stadium ក្រុម​ភ្ញៀវ​មាន​ឱកាស​នាំ​មុខ​មួយ​គ្រាប់​មុន​ជា​ការ​ទាត់​បាល់​ Free Kick យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​ខ្សែ​បម្រើ​ប្រយុទ្ធ Sánchez នៅ​នាទី ៤២​។​ លុះ​ដល់​វគ្គ​ទី​ពីរNegredo លោត​ទាត់​បញ្ចូល​ទី​​តាម​ស្មើ​ឲ្យ Middlesbrough បាន​វិញ​នាទី ៥០។

យ៉ាង​ណា​ក៏​ដោយ​ ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់​កាត់​ទួរគី​ Mesut Ozil ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​ពីរ​នៅ​នាទី​៧០​ជួយ​​ Arsenal បន្ត​ក្ដី​សង្ឃឹម​សម្រាប់​ TOP 4 ដើម្បី​បាន​កៅអី​នៅ Champions League រដូវ​កាល​ក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី