មុន​​ទិញ​​ម៉ាស៊ីន​​ត្រជាក់ ត្រូវគិត​លើ​អី​ខ្លះ?

  • 2017-04-19 08:05:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

មេឃ​ខែ​នេះ​ក្ដៅ​ខ្លាំង ក្ដៅ​ដល់​ចង់​បែក​ក្បាល​ថ្ងៃ​ខ្លះ។ ក្ដៅ​រឿង​មួយ រឿង​ហប់​ខ្យល់​រឿង​មួយ​ទៀត ធ្វើ​ឲ្យ​បែក​ញើស​ស្អុះស្អាប់​តប់​ប្រមល់​ក្នុង​ខ្លួន។ ខ្លះ​ក៏​សម្រេច​ចិត្ត​ទិញ​ម៉ាស៊ីន​ត្រជាក់​ជា​ជំនួយ​ក្នុង​កាលៈទេសៈ​បែប​នេះ ខណៈ​មុន​នឹង​សម្រេច​ទិញ​ម៉ាស៊ីន​ត្រជាក់​ណា​មួយ​ល្អ​ប្រើ​បាន​យូរ ត្រជាក់​ស្រួល មិន​សូវ​ស៊ី​ភ្លើង ត្រូវ​គិត​លើ​កត្តា​មួយ​ចំនួន​សិន។

១. ទំហំ​បន្ទប់

ដាក់​ម៉ាស៊ីន​ត្រជាក់ ត្រូវ​អាស្រ័យ​ទៅ​លើ​ទំហំ​បន្ទប់។ បើ​បន្ទប់​តូច​ ដាក់​កម្លាំង​ម៉ាស៊ីន​ធំ​ពេក ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​លុយ ទិញ​ថ្លៃ​ហើយ ស៊ី​ភ្លើង​ទៀត។ តែ​បើ​បន្ទប់​ធំ​ដាក់​កម្លាំង​ម៉ាស៊ីន​តូច​ពេក ធ្វើ​ឲ្យ​បន្ទប់​មិន​ត្រជាក់ កាន់​តែ​ខាត​លើស​មុន។ អ្នក​អាច​សាក​សួរ​អ្នក​លក់​ពី​ទំហំ​កម្លាំង​ម៉ាស៊ីន​ត្រជាក់​ប៉ុណ្ណា ត្រូវ​នឹង​ទំហំ​បន្ទប់​ប៉ុណ្ណា។

២. ទីតាំង

ទីតាំង​ក៏​សំខាន់​ដែរ។ ឧទាហរណ៍​ថា​ នៅ​កន្លែង​ធ្វើ​ការ​ បន្ទប់​អ្នក​បែរ​មុខ​ចំ​កម្ដៅ​ព្រះអាទិត្យ ក៏​មិន​ល្អ​ដែរ ព្រោះ​រសៀល​បន្តិច​ កម្ដៅ​ចាប់​ផ្ដើម​ចាំង​ចូល​មក​ កម្លាំង​ម៉ាស៊ីន​ត្រជាក់​ត្រឹម​ ១ សេះ​កន្លះ ក៏​ជួយ​ឲ្យ​ត្រជាក់​មិន​បាន​ដែរ។ ឯ​នៅ​ផ្ទះ​វិញ​ បើ​បន្ទប់​មាន​បង្អួច​ច្រើន​ កម្លាំង​ត្រជាក់​កាន់​តែ​ខ្សោយ​ ដោយ​សារ​បង្អួច​បាន​បក់​នាំ​ជាតិ​ត្រជាក់​ចេញ​ និង​ក្ដៅ​ចូល។

៣. ចំនួន​មនុស្ស

ករណី​បន្ទប់​តូច​មួយ ហើយ​ផ្ទុក​មនុស្ស​ច្រើន​នាក់ កម្លាំង​ម៉ាស៊ីន​ត្រជាក់​ល្មមៗ​ទប់​មិន​ជាប់​ទេ។

៤. តម្លៃ

តម្លៃ​អាច​ថា​សំខាន់​ជាង​គេ ហើយ​ធានា​បាន​ប៉ុន្មាន​ឆ្នាំ ឆាប់​ខូច​ដែរ​អត់? ម៉ាស៊ីន​ត្រជាក់​ខ្លះ តម្លៃ​ថ្លៃ​ដោយ​សារ​ប្រេន តែ​គុណភាព​វិញ​បែរ​ជា​មិន​សម​តម្លៃ។ ខ្លះ​ទៀត​ប្រេន​ល្អ ហើយ​តម្លៃ​ល្អ។ ឧទាហរណ៍ ម៉ាស៊ីន​ត្រជាក់​របស់ Samsung ជា​ដើម។

៥. គ្រឿង​អគ្គិសនី​ក្នុង​បន្ទប់

ឧបករណ៍​អគ្គិសនី​ភាគ​ច្រើន បញ្ចេញ​កម្ដៅ ជា​ពិសេស ភ្លើង​អំពូល​ដែល​ពន្លឺ​បញ្ចេញ​កម្ដៅ នឹងកាត់​បន្ថយ​ភាព​ត្រជាក់។

រូបតំណាង

៦. ប្រេន (Brand)

ងាយ​ស្រួល​បំផុត ពោល​គឺ​ម៉ាស៊ីន​ត្រជាក់​ទើប​ចេញ​ថ្មី Samsung 8 pole Digital inverter 2017 នេះ មាន​ប្រយោជន៍​ខ្លាំង។

-សន្សំ​សំចៃ​ភ្លើង៖ សម្រាប់​អ្នក​ដែល​បារម្ភ​រឿង​ចំណាយ​លើ​ថ្លៃ​ភ្លើង​អស់​ច្រើន​ក្នុង​មួយ​ខែៗ​នោះ​ ពេល​នេះ​លែង​សូវ​ជា​បញ្ហា​ហើយ ដោយសារ​ម៉ាស៊ីន​ត្រជាក់ Samsung 8 pole Digital inverter 2017 អត់​សូវ​ស៊ី​ភ្លើង​ ថែម​ទាំង​មាន​សន្សំ​សំចៃ​ខ្លាំង​រហូត​មិន​នឹក​ស្មាន​ដល់។

-ត្រជាក់​លឿន៖ ជា​មធ្យម​ម៉ាស៊ីន​ធម្មតា​ នៅ​ពេល​បើក​ប្រើ អាច​ចំណាយ​ពេល​រហូត​ទៅ​ដល់​កន្លះ​ម៉ោង តែ Samsung 8 pole Digital inverter 2017 ចំណាយ​ត្រឹម ១៨ នាទី​ប៉ុណ្ណោះ គឺ​ត្រជាក់​ខ្លាំង​តែ​ម្ដង។ ជួយ​សន្សំ​ទាំង​ថវិកា ហើយ​ឆាប់​ត្រជាក់​ទៀត៕


អត្ថបទ៖ ថា ម៉ាលីដា