វិធី​បើក​ Flash ពេល​គេ​​ Call និង​ផ្ញើ​សារ​ចូល​លើ​ iPhone អ្នក​ល្មមៗ​នៅ​ទៅ​រក​ជាង​!

  • 2017-04-18 02:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ តិចនិក​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​បច្ចុប្បន្ន​ ហាក់​បី​នៅ​តែ​បន្ត​មាន​មនុស្ស​មួយ​ចំនួន​ធំ នៅ​មិន​ទាន់​ដឹង​ច្បាស់​ទាំង​អស់​នៅ​ឡើយ។ តួ​យ៉ាង​ដូច​ជា​មុខ​ងារ​បើក Flash (ភ្លើង​) លោត​ជា​សញ្ញា នៅ​ពេល​គេ​ Call និង​ផ្ញើ​សារ​ចូល​មក iPhone Sabay ក៏​ធ្លាប់​ជួប​ប្រិយមិត្ត​មួ​យ​ចំនួន ​នៅ​មិន​ទាន់​ដឹង​ពី​របៀប​បើក​ដំណើរ​ការ​វនៅ​ឡើយ​។

ថ្ងៃ​នេះ Sabay នឹង​ចែក​រំលែក​ពី​វិធី​ងាយ​ៗ​ក្នុង​ការ​ដោះ​ស្រាយ​ ចម្ងល់​ខាង​លើ​តែ​ម្តង​។

១.​ចុច​ចូល Settings

២. ចុច General > Accessibility

៣. អូស​មក​ក្រោម​ > រក​ពាក្យ LED Flash for Alerts

៤. ចុច​បើក Turn On ជា​ការ​ស្រេច​​។

ប្រែសម្រួល៖ កៅ រក្សា