Brighton ​​បាន​ឡើង​មក​លេង Premier League ​វិញ ​ក្រោយ​បាត់​មុខ​៣៤​ឆ្នាំ

  • 2017-04-18 02:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Brighton ​បាន​កក់​កៅអី​ឡើង​មក​លេង​ពាន​រង្វាន់​កំពូល​អង់គ្លេស English Premier League ​វិញ​ហើយ ​ក្រោយ​ពី​ធានា​កៅអី​​​កំពូល​នៅ​ពាន​លំដាប់​ទី​២ Championship ​បន្ទាប់​ពី​ឈ្នះ​ Wigan ២-១ ​យប់មិញ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៨៣ ​មក ​ក្រុម Brighton ​គ្មាន​ឱកាស​ឡើង​ទៅ​លេង​ Premier League ​នោះ​ទេ ​ដោយ​ធ្លាក់​មក​លេង​ពាន​លំដាប់​ទី​២​នេះ​រហូត។ យ៉ាងណាមិញ​នៅ​រដូវ​កាល​នេះ​ដែរ ​ក្រុម​មួយ​នេះ​ហាក់​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​តាម​ពី​ក្រោយ​ក្រុម Newcastle United ​ជាប់​ជា​និច្ច ​ហើយ​បច្ចុប្បន្ន​នេះ​ហក់​ឡើង​ទៅ​លេខ​១​កំពូល​តារាង​ផង ​បន្ទាប់​ពី​ Newcastle ​ភ្លាត់​ចាញ់​និង​ស្មើ​ប៉ុន្មាន​ប្រកួត។

សូម​បញ្ជាក់​ថា Newcastle ​បច្ចុប្បន្ន​នេះ ​ឈរ​នៅ​លេខ​រៀង​ទី​២​មាន​៨៥​ពិន្ទុ ​ស្រប​ពេល​ដែល​ក្រុម Brighton ​វិញ ​មាន​៩២​ពិន្ទុ ​ក្នុង​ការ​ប្រកួត​៤៣​ប្រកួត​កន្លង​មក​នេះ។ ​បើ​តាម​លទ្ធផល Brighton ​ឈ្នះ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ក្នុង​ចំណោម​៣​ប្រកួត​នៅ​សល់ ​គឺ​ពួកគេ​អាច​លើក​ពាន Championship ​បាន​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម