​​ទ័ព​​ ប៉ះ​​​ស្វាយរៀង​​សប្ដាហ៍​នេះ​ នឹង​មាន​កម្មវិធី​ពិសេស​ៗ​​ខុស​ពី​រាល់​ដង

  • 2017-04-18 03:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង​ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ (ទ័ព) និង​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​នា​​​ម៉ោង៦​:០០​​នាទី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៧ ចុង​សប្ដាហ៍​នេះ​​​នៅ​ស្តាត​ចាស់ នឹង​មាន​ព្រឹត្តិការណ៍​​ពិសេស​ៗ​មួយ​ចំនួន​សម្រាប់​អ្នក​ទស្សនា​ផ្ទាល់​​​​ខុស​ពី​រាល់​ដង។

កីឡាករ​ ​​ក្លឹប​ក្រសួង​​ការពារ​ជាតិ

​​ក្លឹប​ក្រសួង​​ការពារ​ជាតិ នឹង​បើក​ទ្វារ​​ស្វាគមន៍​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៨។ ​ជំនួប​នេះ​​លោក ខូវ ឆាយ អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ទ័ព​បាន​ឲ្យ​ដឹង​ថា ​ជា​​ការ​ប្រកួត​ដំបូង​​នៃ​ក្លឹប​របស់​ខ្លួន​​ ដែល​ធ្វើ​ឡើង​នា​ពេល​យប់​ក្រោម​អំពូល​​​ភ្លើង​​​ទើប​​បំពាក់​ថ្មី។

​​អ្នក​ចាត់​ការ​រូប​នេះ​​បញ្ជាក់​ថា ក្នុង​ឱកាស​បើក​សម្ពោធ​​ភ្លើង​ថ្មី​នេះ​ក្លឹប​បាន​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ ប្រគំតន្ត្រី​តូច​មួយ និង​មាន​​ដាក់​លក់​ផលិតផល​មួយ​ចំនួន ដែល​ផលិតផល​ទាំង​នោះ​ជា​របស់​អ្នក​​ឧបត្ថម្ភ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​ផ្ទាល់។ លើស​ពី​នេះ​ទៅ​ទៀត​ក្លឹប​​​ នឹង​អនុញ្ញាត​​ឲ្យ​សិស្ស​ និស្សិត​ចូល​ទស្សនា​​ជំនួប​នេះ​ដោយ​មិន​គិត​ថ្លៃ​ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស​ដល់​អ្នក​​ត្រួតពិនិត្យ​សំបុត្រ​តែ​ប៉ុណ្ណោះ។

​​​ការ​ប៉ះ​គ្នា​រវាង​ក្លឹប​ក្រសួង​ការពារ​ជាតិ និង​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នេះ ​​គឺ​​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​ ​​​ដើម្បី​ប្រជែង​យក​កំពូល​តារាង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ​ខណៈ​ក្រុម​​ភ្ញៀវ​​ស្ថិត​នៅ​កំពូល​តារាង​មាន​​១៩​ពិន្ទុ ស្រប​ពេល​ម្ចាស់​ផ្ទះ​មាន​១៧​ពិន្ទុ​ស្ថិត​នៅ​លេខ​២៕

ក្រុម ព្រះខ័ន​រាជ​​ស្វាយរៀង​ ​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​