មាន​អី​ពិបាក Restart iPhone 7 និង iPhone 7 Plus

  • 2017-04-18 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ប្រើ​ទូរសព្ទ​ iPhone មួយ​ចំនួន​ពិត​ជា​ធ្លាប់​ជួប​បញ្ហា​គាំង​​ដែល​​មុខងារ​​ប្រើប្រាស់​មួយ​ចំនួន​​​ដំណើរការ​ខុស​ប្រក្រតី​។ ការ Restart ជាវិធី​មួយ​ដែល​អាច​ជួយ​​ឲ្យ​កម្មវិធី​មួយ​ចំនួន​ដែល​មាន​បញ្ហា​​ អាច​ដំណើរការ​ឡើង​វិញ។ ខាងក្រោម​ជា​​របៀប Restart ទូរសព្ទ​សម្រាប់​អ្នក​ប្រើ​ iPhone 7 ឬ​ iPhone 7 Plus៖

  • ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​ Sleep/Wake និង ប៊ូតុង​បន្ថយ​សម្លេង​ (Volume Down) ប្រមាណ​ ១០​ វិនាទី។

​- ដក​ដៃ​ចេញ​ពី​ប៊ូតុង​ទាំង​នោះ​នៅ​ពេល​អ្នក​ឃើញ​ឡូហ្គោ​ Apple​លោត​ឡើង។

  • ឥឡូវ​នេះ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​ Restart រួច​រាល់។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ iclarified

ប្រែសម្រួល៖ ពិចិត្រ