Enrique ​ប្រាប់​អ្នក​គាំទ្រ​កុំ​ទៅ​ផ្ទះ​មុន​ប្រកួត​ចប់​

  • 2017-04-19 03:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​ Barcelona ទាំង​អស់​នៅ​ទស្សនា​គាំទ្រ​ការ​ប្រកួត​ជាមួយ​ Juventus រហូត​ដល់​ចប់ ពោល​គឺ​កុំ​​ចាកចេញ​ពី​កីឡដ្ឋាន​ចាប់​ពី​នាទី​​៨០ឡើង​ទៅ​។

Luis Enrique

ការ​លើក​ឡើង​ដូច្នេះ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ក្រោម​ហេតុផល​ថា​ នៅ​ក្នុង​កីឡា​បាល់ទាត់​គ្រប់​វិនាទី​សុទ្ធតែ​អាច​មាន​ការ​ប្រែប្រួល​ជាក់ស្ដែង​ដូចជា​ប្រកួត​ជាមួយ​ PSG កាល​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​ដើម។

“ពួក​យើង​នឹង​ប្រឹងប្រែង​ដល់​ទី​បញ្ចប់​ ដូច​ដែល​យើង​​ធ្វើ​បាន​ជាមួយ​ PSG ហើយ​ពេល​នេះ​បញ្ហា​ដដែល​បាន​កើត​ឡើង​សារ​ជាថ្មី ហើយ​យើង​ត្រូវ​ការ​អ្នក​គាំទ្រ​នៅ​ជាមួយ​គ្នា​រហូត​៩៥​នាទី។ កន្លងមក​ Barca អាច​ស៊ុត​៣​គ្រាប់​ត្រឹម​៥​នាទី មាន​ន័យ​ថា​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ទៅ​រួច"។ Enrique និយាយ​ដូច្នេះ៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន