អាមេរិក​ត្រៀមតេស្ដ​សមត្ថភាព​បាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង

  • 2017-04-19 06:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​បញ្ចកោណ ឬ​ហៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក​គ្រោង​នឹង​តេស្ដ​មើល​សមត្ថភាព​បាញ់​ទម្លាក់​មីស៊ីល​កូរ៉េ​ខាង​ជើង​នៅ​ខែ​ឧសភា​ខាង​មុខ ដើម្បី​ទប់​ទល់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​ណា​ដែល​បាញ់​ចេញ​ឆ្លង​ប្រទេស។

មីស៊ីលកូរ៉េខាងជើង

​គម្រោង​តេស្ដ​ដ៏​យូរ​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការ​ពារ​មីស៊ីល​អន្តរទ្វីប ដើម្បី​ប្រឆាំង​ការ​គំរាមកំហែង​​របស់​កូរ៉េ​ខាង​ជើង និង​អ៊ីរ៉ង់។ ​បើ​តាម​មន្ត្រី​ការពារ​ជាតិ​អាមេរិក​អះអាង​ថា សកម្មភាព​តេស្ដ​មួយ​ទៀត​ គឺដើម្បី​ពង្រឹង​សមត្ថភាព​មីស៊ីល​​បាញ់​ចេញ​ពី​នាវា។

ការ​ជ្រើស​រើស​យក​ទីតាំង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ព្រោះ​វា​មាន​លំហ​ធំ​គ្រប់​គ្រាន់​សម្រាប់​មីស៊ីល​ទំនើប​​ចម្ងាយ​ឆ្ងាយ និង​អាច​ឆ្ងាយ​ហួស​​ជាង​ឆ្នេរ​កូរ៉េ​ខាង​ជើង​ទៅ​ទៀត។

លើស​ពី​នេះ​កម្មវិធី​សាកល្បង​ខាង​លើ គឺ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជប៉ុន​ក្នុង​គោល​បំណង​បាញ់​ទម្លាក់​មីស៊ីល​​កូរ៉េខាងជើង​រយៈ​ចម្ងាយ​មធ្យម​ដែល​បាន​គំរាម​កំហែង​សន្តិសុខ​ប្រទេស​​សម្ព័ន្ធ​មិត្ត​អាមេរិក​នានា។

ចំណែក​ការ​សាកល្បង​ដាច់​ដោយ​ឡែក​​មួយ​​ទៀត​នៅ​ចុង​ខែ​ឧសភា​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដដែល គឺ​សម្រាប់​បាញ់​ទម្លាក់​មីស៊ីល​ឆ្លង​ទ្វីប​កូរ៉េ​ខាង​ជើង​ដែល​អាច​គំរាម​កំហែង​អាមេរិក​​ផ្ទាល់​តែម្ដង​។ ការ​តេស្ដ​នេះ​​នឹង​ចូល​រួម​ពី​មីស៊ីល​ស្ទាក់​ចាប់​ចម្ងាយ​ឆ្ងាយ​​នៅ​លើ​ដី​ដោយ​ស្ថិត​នៅ​រដ្ឋ​​អាឡាស្កា និង​កាលីហ្វញ៉ា​ផងដែរ​៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ