ឪពុក​ ឃីម​ ឌីម៉ា​ បង្ហាញ​ក្ដី​កង្វល់​២​មុន​ប៉ះ ​ក្រុង​ថេប ​ថ្ងៃ​សុក្រ

  • 2017-04-19 08:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហេង​ ប៊ុនឃីម​ ដែល​ជា​ឪពុក​និង​ជា​គ្រូ​បង្វឹក​កីឡាករ​ជើង​ខ្លាំង​កំពុង​ល្បី​នា​បច្ចុប្បន្ន​ ឃីម​ ឌីម៉ា​ បង្ហាញ​ក្ដី​កង្វល់​២​ ចំពោះ​ការ​ប្រកួត​របស់​កូន​ប្រុស​នៅ​ថ្ងៃ​សុក្រ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១៧​នេះ​ខាង​មុខ​នេះ។​

លោក ហេង ប៊ុនឃីម កំពុងឈរប្រាប់កូន

លោក​ ហេង​ ប៊ុនឃីម​ បាន​និយាយ​ថា​ សម្រាប់​ការ​ប្រកួត​សងសឹក​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​លោក​ពិត​ជា​មាន​ការ​បារម្ភ​មួយ​ចំនួន​ដែរ៖​

ទី១​ បារម្ភ​ខ្លាច​ ឃីម​ ឌីម៉ា​ មិន​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នេះ​ ដោយ​សារ​មិន​បាន​ហាត់​ពេញលេញ​ព្រោះ​ជាប់​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។​ ទី២​ បារម្ភ​ខ្លាច​មាន​បញ្ហា​អ្វី​ដែល​ប៉ះ​ពាល់​ដល់រូប​គេ​ មិន​អាច​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​នៅ​សង្វៀន​ CNC​ សប្ដាហ៍​បន្ទាប់​ទៀត​ ព្រោះ​ការ​ប្រកួត​នោះ​សំខាន់​សម្រាប់​គេ​ (ឌីម៉ា)​ បើ​ចាញ់​ខាត​ពិន្ទុ​ហើយ​អាច​រឹតតែ​មាន​សម្ពាធ​នៅ​ក្រោយ​ៗ​ទៀត​ដោយ​សារ​ជា​កម្មវិធី​ខ្សែ​ក្រវាត់។​

កីឡាករ ឃីម ឌីម៉ា និងអ្នកគាំទ្រ

សម្រាប់​ជំនួប​សងសឹក​ជា​មួយ​ជើង​ខ្លាំង​ថៃ​ (ខុន​ ក្រុងថេប)​ វិញ​លោក​បារម្ភ​តែ​រឿង​កម្លាំង​នោះ​ទេ​ ព្រោះ​ជា​ការ​ប្រកួត​មិត្តភាព​តែ​ប៉ុណ្ណោះ​ ហេតុ​តែ​លោក​ថា​ដូច​នេះ​ដោយ​សារ​ឃើញ​កូន​សប្បាយ​ជួបជុំ​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​​ ហើយ​ទើប​ត្រលប់​ទៅ​ភ្នំពេញ​វិញ​ដូចនេះ​ច្បាស់​ណាស់​មិន​មាន​ពេល​ហាត់​នោះ​ឡើយ។​

លោក​ ហេង​ ប៊ុនឃីម​ ជា​ឪពុក​បង្កើត​របស់​កីឡាករ​ ឃីម​ ឌីម៉ា​ និង​ ឃីម​ បូរ៉ា​ និង​ជា​ម្ចាស់​ក្លឹប​ប្រដាល់​រស្មី​ភូមីគាប ខេត្តបន្ទាមានជ័យ។​ ក្រៅ​ពី​កូន​ប្រុស​បង្កើត​ទាំង​ពីរ​លោក​ក៏​បាន​បង្ហាត់​កីឡាករ​ផ្សេៗ​រួម​ទាំង​យុវជន​ថ្នាល​ជា​ច្រើន​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី