Bar.B.Q ល្បី​បំផុត​មកពី​ប្រទេស​ថៃ​ចំនួន​ ១០សាខា​ នឹង​មកដល់​​កម្ពុជាឆាប់ៗ​នេះ​

  • 2017-04-19 09:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋានមួយក្នុងចំណោម១០សាខា នឹង​បើក​សម្ពោធ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​ក្នុង​ក្រុង​ភ្នំពេញ​នា ខែមិថុនា ហើយ​សាខា​មួយ​ទៀត​ក៏​នឹង​ត្រូវ​បើក​នៅ​ទីប្រជុំជន​មួយ​ទៀត​ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​ដែរ។

ការ​​រីក​ចម្រើន​នូវ​វិស័យ​នេះ​គឺ​ដោយសារ​មាន​ក្រុម​គ្រួសារ​ និង​ក្មេង​ជំទង់​កាន់តែ​ច្រើន​ឡើងៗ​បាន​ចេញ​ទៅ​បរិភោគ​នៅ​ខាងក្រៅ​ជា​ញឹកញាប់ ដោយ​ម្នាក់ៗ​ចំណាយ​ប្រហែល ៥ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​អាហារ​ថ្ងៃត្រង់​ និង ​១០​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​អាហារ​ពេល​ល្ងាច​ ហើយ​ពួកគេ​ចេញ​ទៅ​បរិភោគ​បែបនេះ​បី​បួន​ដង​ក្នុង​មួយ​ខែ។​

រាល់​គ្រឿង​ផ្សំ​ទាំងឡាយ​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ផ្ទាល់​ពី​ទី​ស្នាក់​ការ​កណ្ដាល​នៃ​ម្ហូប​អាហារ (central kitchen) របស់​ក្រុមហ៊ុន ​Food Passion Co.,Ltd នៅ​ក្នុង​ប្រទស​ថៃ។ បាប៊ីឃ្យូ​ផ្លាហ្សា​ នឹង​មាន​វត្តមាន​នៅ​ទីតាំង​សំខាន់ៗ​ដែល​ជា​បេះដូង​នៃ​ទីក្រុង​របស់​ប្រទេស​​​កម្ពុជា ហើយ​នឹង​មាន​ការ​ជួយ​គាំទ្រ​តាម​រយៈការ​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព​តាម​រយៈ​យុទ្ធសាស្ត្រ “យើង​ស្រឡាញ់​បាប៊ីឃ្យូផ្លាហ្សាប្រ៊ែន”។

លោក Kevin Whitcraft ក៏​មាន​ប្រសាសន៍​បន្ថែម​ថា៖ “ដំបូង​យើង​គ្រោង​រៀប​ថវិកា​ជាង​ ១៥០​លាន​បាត​ ដើម្បី​បើក​ដំណើរ​ការ ភោជនីយដ្ឋាន​បាប៊ីឃ្យូផ្លាហ្សា​យ៉ាងហោចណាស់ ១០​សាខា​ចាប់​ពី​ឆ្នាំ​នេះ​រហូត​ដល់​ឆ្នាំ ២០២២។ ឆ្នាំនេះ យើងមានផែនការបើកហាងចំនួន២នៅចំបេះដូងនៃរាជធានីភ្នំពេញ៖ ហាងទី១ជាគម្រោងដ៏ធំ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន និង​ទី ២បើកនៅក្នុងខណ្ឌទួលគោក”។

លោក Kevin Whitcraft

លោក Kevin Whitcraft នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន RMA Group ដែល​ជា​ក្រុមហ៊ុន​មេ​នៃ​ក្រុមហ៊ុន EFG​ បាន​មាន​ប្រសាសន៍​ថា៖ “EFG​ មាន បំណង ពង្រីក​នូវ​កេរ្តិ៍ឈ្មោះ​របស់ ក្រុមហ៊ុន តាម រយៈ ការ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ភោជនីយដ្ឋាន​សាច់​អាំង​ ដែល​កំពុង​ពេញ​និយម​បំផុត​នៅ​ក្នុង​វិស័យ​ភោជនីយដ្ឋាន​ដែល​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ “បាប៊ីឃ្យូ​ផ្លាហ្សា​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្នុង​ប្រទេស​ថៃ និង​ បរទេស ហើយ​វា​នឹង​ធ្វើ​ឲ្យ​អតិថិជន​កម្ពុជា​ទទួល​បាន​នូវ​បទ​ពិសោធន៍​លើ​អាហារ​បែប​បាប៊ីឃ្យូ​ដ៏​ល្អ​បំផុត​តាម​រយៈ ប្រព័ន្ធ​ចម្អិន​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់។

អ្នកស្រី  Chataya Supanpong ​ប្រធាន​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Food Passion Co.,Ltd បាន​មាន​ប្រសាសន៍​ថា​៖ ”ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​បើក​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ភោជនីយដ្ឋាន​នេះ​មាន​យ៉ាងហោច​ណាស់ ៣០ភោជនីយដ្ឋាន​នៅ អាស៊ី​អាគ្នេយ៍​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ដោយ​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ៦០០លាន​បាត​នៅ​ឆ្នាំ ២០២០”។ ​

អ្នកស្រី  Chataya Supanpong

​Bar.B.Q Plaza​គឺ​ជា​ភោជនីយដ្ឋាន​បាប៊ីឃ្យូ​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​មាន​សាខា​ជាង ១៣០សាខានៅទូទាំងប្រទេសថៃ និង បរទេស។​ មក​ដល់​ពេល​នេះ មាន​ភោជនីយដ្ឋាន​ចំនួន​ ១៩ភោជនីយដ្ឋាន Bar.B.Q Plaza ត្រូវ​បាន​បើកទ្វារ​បម្រើ​អតិថិជន ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​ចំនួន ១៧ត្រូវ​បាន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង ២ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រុមហ៊ុន​មាន​គម្រោង​បង្កើន​ចំនួន​សាខា​នៅ​ឯ​បរទេស​ឲ្យ​បាន​ ២៣សាខា​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​ ២០១៧​នេះ​ដោយ ១៨សាខានៅប្រទេសម៉ាឡេស៊ី ៣នៅប្រទេសឥណ្ឌូនេស៊ី និង ២នៅក្នុងប្រទេសកម្ពុជា៕   

ដោយ៖ ថា ម៉ាលីដា