តារា​ ១៤​រូប​ពី​មុន​ធាត់​ដូច​ជ្រូក ឥឡូវ​ប្រឹង​សម្រកឡើង​ស្អាត​ព្រោះ​ហេតុផល​​ផ្សេង​ៗគ្នា

  • 2017-04-19 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ឲ្យតែ​មាន​ផែន​ការ​ច្បាស់​លាស់​និង​មាន​ការ​ខិត​ខំ ចំពោះ​ការ​សម្រក​ទម្ងន់​គឺ​មិន​មែន​ជា​ការ​លំបាក​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ការ​សម្រក​នោះ​ សុទ្ធ​តែ​ផែន​ការ​ច្បាស់​លាស់​​​ទៀត​ផង។ ពេល​ខ្លះ​រូប​រាង​របស់​តារា​ទាំង​នោះ​អាច​ផ្លាស់​ប្ដូរ​ក្រោយ​មាន​មិត្ត​ស្រី ឫ​ក៏​មិត្ត​ប្រុស ឫ​តម្រូវ​សម្រាប់​ថត​រឿង។

តោះ! អីចឹង​មក​មើល​តារា​ទាំង ១៤ ដែល​សម្រក​ទម្ងន់​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​គ្នា!

១. John Goodman

លោក John សម្រេច​ចិត្ត​សម្រក​ទម្ងន់​ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ឆាប់​ស្លាប់ ពី​ជំងឺ​ដែល​បណ្ដាល​មក​ពី​ធាត់​ខ្លាំង។

២. Kim Kardashian

ខណៈ​ពេល​ដែល​នាង​មាន​ផ្ទៃ​ពោះ នាង​បាន​ឡើង​ទម្ងន់​យ៉ាង​ខ្លាំង។ ប៉ុន្តែ​នាង​បាន​ដាក់​គោល​ដៃ​ថា​ នឹង​ក្លាយ​ទៅ​ជា "Kim កាល​ពី​ឆ្នាំ ២០១០" ក្នុង​រយៈពេល​ខ្លី បន្ទាប់​មក​នាង​ក៏​សម្រេច​បាន​លទ្ធផល​នោះ។

៣.​ Chris Pratt

លោក​ Chris Pratt បាន​ផ្លាស់​ប្ដូរ​ពី​រូប​រាង​ធាត់​កន្ទ្រល​មក​មាន​រូប​រាង​ស្រស់​សង្ហា​ ដើម្បី​ថត​រឿង​ Guardians of the Galaxy។

៤. Chrstina Aguilera

Christina សម្រក​ទម្ងន់​ដើម្បី​ត្រៀម​រៀបការ​របស់​ខ្លួន។

៥. Jonah Hill

Jonah សម្រក​ទម្ងន់​ដោយ​សារ​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​ចំពោះ​ទម្ងន់​របស់លោក។

៦. Mariah Carey

Mariah សម្រក​ទម្ងន់​ព្រោះ​ដើម្បី​ត្រៀម​រៀប​ការ​ជាមួយ​សេដ្ឋី​សញ្ជាតិ​អូស្ត្រាលី តែ​ក៏​បាក់​បែក​គ្នា​ទៅ​វិញ។

៧. Christian​ Bale

Christian បាន​ប្រថុយ​ខ្លួន​សម្រក​ទម្ងន់​យ៉ាង​ច្រើន​ ដើម្បី​ថត​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា "The Machinist”។

៨. Seth Rogen

Seth បាន​ខិត​ខំ​សម្រក​ទម្ងន់​ដើម្បី​ថត​រឿង​ "The Green Hornet”។ លោក​ត្រូវ​បាន​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង ដែល​រាប់​បញ្ចូល​ទាំង​ការ​តម​អាហារ​ផង​ដែរ។

៩. Kelly Osbourne

​​Kelly បង្ខំ​ចិត្ត​សម្រក​ទម្ងន់​ដើម្បី​ ផ្លាស់​ប្ដូរ​ Style ​នៃ​ការ​រស់នៅ​របស់​នាង។

១០. Zach Galifianakis

Zach សម្រក​ទម្ងន់​ដើម្បី​ពិធី​មង្គលការ​របស់​លោក​ជាមួយ​នឹង​មិត្ត​ស្រី Quinn Lundberg។​

១១. Matthew McConaughey

Mattem ស្រក​ទម្ងន់​យ៉ាង​ខ្លាំង​សម្រាប់​ការ​សម្ដែង​របស់​លោក ក្នុង​រឿង​ “Dallas Buyers Club”។ លោក​បាន​និយាយ​ថា​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​មួយ​នេះ។

១២. Jessica Simpson

ដោយ​សារ​តែ​ការ​កើន​ទម្ងន់​យ៉ាង​គំហុក ធ្វើ​ឲ្យ​នាង​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ដោយ​សារ​តែ​ថ្ងៃ​រៀបការ​បាន​ធ្វើ​ឲ្យ​នាង រៀប​ចំ​ខ្លួន​ដើម្បី​ថ្ងៃ​ពិសេស​របស់​ខ្លួន។

១៣. Janet Jackson

ដោយ​សារ​ភាព​ចង់​បាន​រាង​ស្គម​ស្រលូន​ នាង​ខិតខំ​សម្រក​រហូត​ដល់​បាន​ទម្ងន់​ដែល​នាង​ចង់​បាន។

១៤. Oprah Winfrey

​​​​នាង​បាន​ប្រើ​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​សម្រក​ទម្ងន់​តែ​ពុំ​ទទួល​បាន​លទ្ធផល​ រហូត​ដល់​នាង​រក​ឃើញ​ដំណោះ​ស្រាយ​ដោយ​ប្រើ​ប្រាស់​ផលិតផល និង​សេវាកម្ម​នានា​រហូត​ដល់​ធ្វើ​បាន​សម្រេច៕

អត្ថបទ៖ ធារ៉ូ