អ្នក​ប្រើ iPhone 5/5s ជួប​បញ្ហា Messenger ផ្ញើ Voice អត់​កើត មក​សាកល្បង​វិធី​នេះ!​

  • 2017-04-19 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន Sabay បានបង្ហាញ​ពី​ដំណោះ​ស្រាយ​ជួស​ជុលកម្មវិធី Messenger ដែល​ផ្ញើ Voice ជា​សម្លេង​មិន​កើត​សម្រាប់​អ្នក​ប្រើ​ចាប់​ពី iPhone 6 ឡើង​ទៅ។

យ៉ាង​ណា​អ្នក​ប្រើប្រាស់ iPhone 5/5s ក៏​ជួប​បញ្ហា​នេះ​ដែរ។ ជា​ដំណោះស្រាយ​ឆ្លើយតប​​គឺ​ត្រូវ​លុប​កម្មវិធី Messenger ដែល​កំពុង​ជួប​បញ្ហា​ចោល រួច​ធ្វើ​ការ​ Install ជំនាន់​ចាស់​ឡើង​វិញ​។

​​ ១. ចុច​បើក​កម្មវិធី​ Safari > វាយ​ចូល​គេហទំព័រ mios.haimawan.com

២. ពេល​លោត​ផ្ទាំង​ខៀវ​ សូម​ចុច​យក​អក្សរ​ផ្នែក​ខាង​ស្កាំ (ដូច​រូប​ខាង​ក្រោម​គូស​បង្ហាញ) ៣. ត្រង់​ទី​តាំង Search > វាយ​ពាក្យ​ Messenger > ចុច​ប៊ូតុង Search ៤. ចុច​លើ​ប្រអប់​ខៀវ​នៅ​ខាង​ចុង​កម្មវិធី Messenger រួច​ចុច​ពាក្យ​ Install

៥. ភ្លាមៗ នោះ​អ្នក​នឹង​ឃើញ​កម្មវិធី Messenger កំពុង​ដំណើរ​ការ (Loading) នៅ​លើ​ផ្ទាំង​ Homescreen ៦. រង់ចាំ​មួយ​ភ្លែត​ (ទៅ​តាម​អ៊ីនធឺណិត​យឺត​ឫ​លឿន) ក្រោយ Download ចប់ សូម​ធ្វើ​ការ​បើក​ប្រើ​កម្មវិធី Messenger អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​ដ៏​ល្អ​មួយ :)​​

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី