Xiaomi​ ​ចេញ​ម៉ូដែល​កាមេរ៉ា​ភ្លោះ​ ​ប្រជែងS8​ ​និង​ ​iPhone 7 Plus

  • 2017-04-19 12:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi​ ​ទើប​បញ្ចេញ​ ​Mi 6​ ​ជា​ផ្លូវការ​ ​ដែល​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ ​និង​មាន​រូបរាង​ដ៏​ទាក់ទាញ​ជា​មួយ​ពណ៌​យ៉ាង​ស្រស់​ស្អាត​ ​ខណៈ​មតិ​ជា​ច្រើន​លើក​ថា​មិន​ចាញ់​ ​Galaxy S8​ ​និង​ ​S8+​ ​នោះ។

Xiaomi Mi 6​ ​បំពាក់​កាមេរ៉ា​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​និង​មាន​មុខងារ​ថត​រូប​ ​Portrait Mode​ ​ដូច​មាន​នៅ​លើ​ ​iPhone 7 Plus​ ​ហើយ​នៅ​មាន​បច្ចេកវិទ្យា​ទប់​លំនឹង​រូប​ ​4-axis។ ដំណើរការ​ដោយ​បន្ទះ​ឈីប​​ ​Snapdragon 835, RAM ៦GB, អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​​ ​និង​ ​១២៨GB​ ​ហើយ​មាន​អេក្រង់​ ​៥,១៥​ ​អ៊ីញ​ ​ដែល​បង្ហាញ​រូប​កម្រិត​ ​1080p។

ចេញ​លក់​ជា​សាធារណៈ​នា​ថ្ងៃ​ ​២៨​ ​មេសា​ ​២០១៧​ ​ជា​មួយ​តម្លៃ​ ​៣៦០​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ ​៦៤GB​ ​និង​ ​៤២០​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​១២៨GB​ ​និង​ ​៤៣៥​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ពិសេស​មាន​តួ​ខ្លួន​សេរ៉ាមិច​ស្រោប​មាស​ ​១៨K៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី