Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងចាប់ឆ្នោតនៅពេលណា?

  • 2017-04-19 22:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបមកពីអេស្ប៉ាញ២គឺ Atletico Madrid, Real Madrid, ក្លឹបអ៊ីតាលី Juventus និង Monaco របស់បារាំង សុទ្ធតែបានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League។

ការចាប់ឆ្នោតវគ្គនេះនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែមេសា ស្អែកនេះនៅទីស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង១២ថ្ងៃត្រង់នៅទីនោះ ឬម៉ោង៥ល្ងាចម៉ោងនៅកម្ពុជា។

ក្រុមទាំង៤ នឹងមានឱកាសប៉ះគ្នាមិនថាមកពីប្រទេសតែមួយក៏ដោយ ហើយប្រិយមិត្តអាចទស្សនាការផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ UEFA ដោយឥតគិតថ្លៃដូចការចាប់ឆ្នោតមុនៗដែរ។ ដោយឡែកសម្រាប់ពាន Europa League នឹងធ្វើការចាប់ឆ្នោតថ្ងៃជាមួយគ្នា នៅមួយម៉ោងក្រោយមក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន