គួរឲ្យ​ភ្ញាក់ផ្អើល! កូរ៉េខាងជើង បង្ហាញវីដេអូ​បាញ់មីស៊ីល​កម្ទេចទីក្រុង​អាមេរិក

  • 2017-04-20 01:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​នៅ​កូរ៉េខាងជើង រួម​ទាំង​មេដឹកនាំ គីម ជុងអ៊ុន បាន​ទស្សនា​វីដេអូ​មួយ​ខ្សែ ដែល​បង្ហាញ​ឲ្យ​ឃើញ គ្រាប់​មីស៊ីល​បាន​បាញ់​កម្ទេច​ទីក្រុង​មួយ​របស់​សហរដ្ឋអាមេរិក។

ទូរទស្សន៍​រដ្ឋ​បាន​ចាក់​ផ្សាយ​វីដេអូ​ខាងលើ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​១០៥ នៃ​ការ​ចាប់​កំណើត​របស់​ស្ថាបនិក​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង។ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​វីដេអូ​ចំអក​ឡកឡឺយ ដែល​បាន​ដាក់​បញ្ចូល​គ្នា រវាង​ការ​បាញ់​គ្រាប់​មីស៊ីល កាល​ពី​ខែ​កុម្ភៈ និង​ការ​បាញ់​មីស៊ីល​ឆ្លង​កាត់​តំបន់​ប៉ាស៊ីហ្វិក ហើយ​បាន​ផ្ទុះ​ចំ​សហរដ្ឋអាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ សមាជិក​យោធា​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​វីដេអូ​នោះ ហើយ​បញ្ចប់​ដោយ​ទង់ជាតិ​សហរដ្ឋអាមេរិក​ឆេះ នៅ​លើ​ទី​បញ្ចុះ​សព​មួយ ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន​ទែន។

ទីភ្នាក់ងារ​របស់​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ការ​សម្ដែង​បាន​បញ្ចប់ អ្នក​សម្ដែង និង​អ្នក​ចូល​រួម​ទាំង​អស់ បាន​អបអរ​សាទរ​ដោយ​ស្រែក​ហ៊ោ​ថា «Hurrah!»៕

សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង