Will Smith ទំនង​ជា​សម្ដែង​តួ Genie ក្នុង​រឿង “Aladdin” សម្ដែង​ដោយ​មនុស្ស

  • 2017-04-20 02:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​កំពូល​ល្បី Will Smith កំពុង​ពិភាក្សា​គ្នា​ជា​មួយ​អ្នក​ដឹកនាំ​លោក Guy Ritchie ក្នុង​ការ​សម្ដែង​ជា​តួ​ទេវតា​ក្នុង​ចង្កៀង Genieក្នុង​រឿង “Aladdin” ដែល​​ត្រៀម​​ផលិត​សម្ដែង​ដោយ​មនុស្ស​ផ្ទាល់។ ​

ប្រសិន​បើ Smithព្រម​សម្ដែង​ក្នុង​រឿង​នេះ​ មាន​ន័យ​ថា នឹង​ជំនួស​តំណែង​​លោក Robin Williams ដែល​ជា​អ្នក​បញ្ចូល​សំឡេង Genie ពេល “Aladdin” ជា​រឿង​តុក្កតា។ នេះ​បើ​តាម​ការ​រាយការណ៍​ពី Deadline Hollywood កាល​ពី​ម្សិលមិញ។

មិន​ខុស​ពី​រឿង “Beauty And The Beast” , “Aladdin” ក៏​ជា​រឿង​ដែល​​មាន​ការ​ច្រៀង​ច្រើន ហើយ​ចំពោះ​ចំណុច​នេះ​មិន​មាន​បញ្ហា​​ឡើយ​​សម្រាប់ Smith ព្រោះ​លោក​ធ្លាប់​ជា​អ្នក​រ៉េប​ម្នាក់​ដែរ។ យ៉ាងណា​ចាំ​មើល​​ការ​សម្រេច​ចុងក្រោយ​របស់ Smithសិន។ ការ​ថត​​រឿង​អាច​ប្រើ​រយៈពេល​៦​ខែ ចាប់​ពី​ខែ កក្កដា ឆ្នាំ ២០១៧ ដល់​ មករា ឆ្នាំ​២០១៨ នៅ​ចក្រភពអង់គ្លេស។ ចំពោះ​តួ Aladdinនិង Jasmine  គេ​ត្រូវ​ការ​មនុស្ស​រស់​នៅ​តំបន់ មជ្ឈិមបូព៌ា​​​មក​សម្ដែង​ ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ