Pique ​ប្រាប់​ឈ្មោះ​ក្រុម​អាច​លើក​ពាន​ UCL ​តែ​មិន​មែន​ Real Madrid

  • 2017-04-20 02:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Pique ​ខ្សែ​ការពារ​ក្រុម​​​​ខ្លាំង​អេស្ប៉ាញ​ FC Barcelona ​​យល់​ថា​ ​ក្រុម​ដែល​អាច​​នឹង​លើក​ពាន​ UEFA Champions League ​រដូវ​​កាល​នេះ​គឺ Juventus ​មិន​មែន​ Real Madrid, Atletico Madrid ឬ Monaco ​នោះ​ទេ។

Juventus ​បាន​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ​ជាមួយ​ Real Madrid, Atletico Madrid ​និង​ Monaco ​បន្ទាប់​ពី​ឈ្នះ​ Barcelona ​សរុប​ទាំង​ពីរ​ជើង​ ដោយ​លទ្ធផល​ ៣-០ ​នៅ​វគ្គ​​៨​ក្រុម​​យប់​មិញ។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ​ថា៖ “Juventus ​ជា​ក្រុម​ដ៏​អស្ចារ្យ...ពួកគេ​ល្អ​ជាង​​យើង​ទាំង​ពីរ​ជើង ​ហើយ​សរុប​មក​​ពួកគេ​ស័ក្ដិសម​នឹង​ឡើង​ទៅ​វគ្គ​បន្ត។ វា​ពិត​ជា​ពិបាក​វាយ​បក​វិញ​ណាស់​សម្រាប់​យើង...ពួកគេ​ជា​ក្រុម​អ៊ីតាលី ​​​ហើយ​ពួកគេ​ការពារ​ល្អ​បំផុត។ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ពួកគេ​​សំណាង​ល្អ​ ហើយ​ខ្ញុំ​គិត​ថា ​​ពួកគេ​អាច​លើក​ពាន​ UEFA Champions League”៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម