Facebook ​បញ្ចេញ​មុខងារ​ថ្មី​មិន​ធ្លាប់​មាន អាច​ជជែក​លេង​ជាមួយ​មិត្តភ័ក្តិ​ក្នុង​ពិភព​សិប្បនិមិត្ត

  • 2017-04-20 03:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ប្រកាស​នូវ​មុខងារ​ថ្មី​មួយ​ទៀត​គឺ​ Facebook Spaces ជា​កម្មវិធី​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​របស់​នៅ​ក្នុង​លំហ​សិប្បនិមិត្ត។ កម្មវិធី​ VR ថ្មី​អាច​ឲ្យ​អ្នក​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ពិភព​សិប្បនិម្មិត​ បើ​សិន​ស្ថិត​នៅ​បន្ទប់​ដូច​គ្នា។

ក្រឡេក​មើល​លក្ខណៈ​ពិសេស​នៃ​ Facebook Spaces ខាង​ក្រោម​នេះ៖

  • ប្រែ​ក្លាយ​ខ្លួន​របស់​អ្នក​នៅ​ក្នុង​ VR។ អ្នក​អាច​បង្កើត​អត្តសញ្ញាណ​តំណាង​ឲ្យ​រូប​ពិត​របស់​អ្នក​ដូច​នៅ​ក្នុង​ Facebook Spaces។

  • គ្រាន់​តែ​ជ្រើសរើស​រូប​ណា​មួយ​នៅ​ក្នុង​ Facebook របស់​អ្នក​ នោះ​អ្នក​នឹង​ឃើញ​ជម្រើស​សម្រាប់​រូប​រាង​នៅ​លើ​ VR។ អ្នក​អាច​ប្ដូរ​ពណ៌​ភ្នែក ម៉ូត​សក់ ទម្រង់​មុខ និង​ជា​ច្រើន​ទៀត​រហូត​ដល់​រូប​រាង​របស់​អ្នក​សម​នឹង​អត្តសញ្ញាណ​របស់​អ្នក។​​​

  • ទទួល​បាន​ភាព​សប្បាយ​រីករាយ​ និង​ចែក​រំលែក​បទ​ពិសោធន៍​មួយ​គ្នា។ នៅ​ពេល​អ្នក​សម្រេច​យក​រូប​រាង​សិប្បនិម្មិត​រួច​រាល់​ហើយ​ អ្នក​អាច​ចូល​ទៅ​ក្នុង​បទពិសោធន៍​ថ្មី​ និង​អញ្ជើញ​មិត្ត​របស់​អ្នក​នៅ​ក្នុង​ Facebookមក​ចូល​រួម​ជា​មួយ​គ្នា។ អ្នក​អាច​បង្កើត​របស់​សិប្បនិម្មិត​ចេញ​ពី​ការ​ស្រមៃ​របស់​អ្នក​ដោយ​ការ​តុបតែង​ជា​ការ​គូរ​ដោយ​​ដៃ។

អ្នក​ក៏​អាច​ស្វែងរក​នូវ​មាតិកា​ផ្សេងៗ​នៅ​លើ​ Facebook ដោយ​ចុង​ម្រាម​ដៃ​របស់​អ្នក​ដើម្បី​មើល​ជា​មួយ​មិត្តភ័ក្ដិ​នៅ​លើ​ VR រួម​បញ្ចូល​ទាំង​ វីដេអូ ៣៦០ដឺក្រេ និង​រូបភាព​ដែល​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​ថ្មី​មួយ​បាន​។

Facebook អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ទូរស័ព្ទ​មិត្តភ័ក្ដិ​នៅ​ក្នុង​ពិភព​ពិត​ប្រាកដ​ជា​មួយ​នឹង​ការ​ហៅ​ចូល​ជា​វីដេអូ​នៅ​លើ​ Messenger ដូច្នេះ​អ្នក​អាច​នាំ​យក​មនុស្ស​ទាំង​នេះ​ទៅ​កាន់​ VR Spaces បាន។ ពួក​គេ​អាច​ឆ្លើយ​ការ​ហៅ​របស់​អ្នក​នៅ​លើ​ទូរស័ព្ទ​របស់​ពួក​គេ​​ភ្លាម​ចូល​ទៅ​ក្នុង​ពិភព​និម្មិត​របស់​អ្នក។

លើស​ពី​នេះ វា​មាន​ដង​ថតរូប (Selfie Stick) ប្រើ​សម្រាប់​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ និង​ការចែក​រំលែក​ការ​ចងចាំ​ដែល​អ្នក​បាន​បង្កើត​ក្នុង​ VR ជា​មួយ​មិត្តភ័ក្ដិ​នៅ​លើ​ Facebook។

ទស្សនា​វីដេអូ​ខាងក្រោម​សម្រាប់​សេចក្ដី​លម្អិត​បន្ថែម​ទៀត...

ប្រភព៖ iclarified

ប្រែ​សម្រួល៖ ពិចិត្រ