​​ស្អាត​ឥត​ទាស់​! ​ផ្កា​លឿង​រាជ​​កំពុង​​រីក​ស្គុះ​ស្គាយ​​ក្នុង​រដូវ​ក្ដៅ​នេះ​

  • 2017-04-20 04:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នេះ​​គឺ​ជា​ឱកាស​​ដ៏​ល្អ​សម្រាប់​អ្នក​និយម​​ចូល​ចិត្ត​ថត​រូប​លេង​កម្សាន្ត​ និង ​ដើរ​លេង​គយ​គន់​​សម្រស់​ផ្កា​រីក​ ព្រោះ​ថា​​ខែ​​នេះ​ផ្កា​លឿង​រាជ​​កំពុង​រីក​ស្គុះ​ស្គាយ​ពណ៌​លឿង​ខ្ចី​​​​យ៉ាង​ស្រស់​បំព្រង​ថែមទៀត​ផង​។​ ផ្កា​នេះ​មាន​ដាំ​តាម​​សួន​ច្បារ​ ទីសាធារណៈ​ និង​ ​តាម​ដង​ផ្លូវ​នានា​​ក្នុង​រាជ​ធានី​ភ្នំពេញ​​ផងដែរ​ ដែល​បង្កើត​បាន​ទស្សនីយភាព​មួយ​ដ៍​ស្រស់​ស្អាត​ ព្រម​ទាំង​ទាក់​ទាញ​ក្រសែ​ភ្នែក​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ផង​ដែរ​​។​ ​តោះ​ទស្សនា​សម្រស់​ផ្កា​លឿង​រាជ​ទាំង​អស់​គ្នា​៖​​​​​

អត្ថបទ៖ ចន្ថា