រកឃើញទីក្រុង​ទាំង៣០ មនុស្សអាយុ​ក្រោម៣០ឆ្នាំ ចង់រស់នៅ​បំផុត!

  • 2017-04-20 04:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​អចលនទ្រព្យ​បរទេស​ដ៏​ល្បី​មួយ មាន​ឈ្មោះ​ថា Nestpick បាន​ធ្វើ​ការ​ចងក្រង​ចំណាត់ថ្នាក់​ទីក្រុង នៅ​ទូទាំង​ពិភពលោក ដោយ​ផ្អែក​លើ​កត្តា​ចំនួន​១៦ ដើម្បី​កំណត់​កន្លែង​ដែល​មនុស្ស​អាយុ​ក្រោម​៣០​ឆ្នាំ ចង់​ទៅ​រស់​នៅ​បំផុត។

ចំណាត់​ថ្នាក់​នេះ​បាន​ពិនិត្យ​លើ​កត្តា​សំខាន់ៗ ដូចជា ការ​ចំណាយ​លើ​ការ​រស់នៅ, មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ, ឱកាស​ការងារ និង​កត្តា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត ដូចជា ល្បឿន​អ៊ីនធឺណិត, សមភាព​យេនឌ័រ, តម្លៃ​ស្រាបៀ និង ចំនួន​ហាង​លក់​ផលិតផល Apple នៅ​ក្នុង​ទីក្រុង​និមួយៗ​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា ទីក្រុង​ទាំង​៣០ ដែល​មនុស្ស​អាយុ​ក្រោម​៣០​ឆ្នាំ ចង់​រស់​នៅ​បំផុត៖

#៣០ ទីក្រុង Glasgow ចក្រភពអង់គ្លេស

#២៩ ទីក្រុង Vienna ប្រទេស​អូទ្រីស

#២៨ ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ

#២៧ ទីក្រុង Marseille ប្រទេស​បារាំង

#២៦ ទីក្រុង Oslo ប្រទេស​ន័រវែស

#២៥ ទីក្រុង Bristol ចក្រភពអង់គ្លេស

#២៤ ទីក្រុង Toronto ប្រទេស​កាណាដា

#២៣ ទីក្រុង Auckland ប្រទេស​នូវែលហ្សេឡង់

#២២ ទីក្រុង Bordeaux ប្រទេស​បារាំង

#២១ ទីក្រុង Manchester ចក្រភពអង់គ្លេស

#២០ ទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់

#១៩ ទីក្រុង Prague សាធារណរដ្ឋ​ឆែក

#១៨ ទីក្រុង Nantes ប្រទេស​បារាំង

#១៧ ទីក្រុង Rotterdam ប្រទេស​ហូឡង់

#១៦ ទីក្រុង London ចក្រភពអង់គ្លេស

#១៥ ទីក្រុង Montreal ប្រទេស​កាណាដា

#១៤ ទីក្រុង The Hague ប្រទេស​ហូឡង់

#១៣ ទីក្រុង Valencia ប្រទេស​អេស្ប៉ាញ

#១២ ទីក្រុង Zurich ប្រទេស​ស្វីស

#១១ ទីក្រុង Lille ប្រទេស​បារាំង

#១០ ទីក្រុង Vancouver ប្រទេស​កាណាដា

#៩ ទីក្រុង Paris ប្រទេស​បារាំង

#៨ ទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់

#៧ ទីក្រុង Lyon ប្រទេស​បារាំង

#៦ ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ

#៥ ទីក្រុង Antwerp ប្រទេស​បែលហ្ស៊ិក

#៤ ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់

#៣ ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់

#២ ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់

#១ ទីក្រុង Amsterdam ប្រទេស​ហូឡង់

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង