សហ​ស្ថាបនិក​​ ​អ៊ីនធឺណិត​ ​និង​ ​Mouse​ ​កុំព្យូទ័រ​ ​បាន​លាចាក​លោក​ហើយ

  • 2017-04-21 02:14:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​អាមេរិក​ ​លោក​ ​Robert W Taylor​ ​ដែល​ជា​សហ​ស្ថាបនិក​នៃ​បណ្ដាញ​អ៊ីនធឺណិត​ ​ក៏​ដូច​ជា​ ​Mouse​ ​កុំព្យូទ័រ​ ​ទើប​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​វ័យ​ ​៨៥​ ​ឆ្នាំ​ ​ដោយ​ជំងឺ​ខ្សោយ​សាច់ដុំ​ ​Parkinson's។

លោក Robert W Taylor

ស្នាដៃ​ធំ​បំផុត​របស់​ ​Robert W Taylor​ ​គឺ​ ​ARPAnet​ ​ដែល​ជា​បច្ចេកវិទ្យា​នៃ​ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​តាម​រលក​ធាតុអាកាស​ដំបូង​បំផុត​ ​ឬ​គេ​ហៅ​ថា​មូលដ្ឋាន​គ្រឹះ​នៃ​បណ្ដាញ​អ៊ីនធឺណិត។​

បច្ចេកវិទ្យា​ ​ARPAnet​ ​ត្រូវ​បង្កើត​ឡើង​សម្រាប់​បម្រើ​ឲ្យ​កង​យោធា​សហរដ្ឋអាមេរិក​ ​និង​រួម​សហការ​ផលិត​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​កម្រិត​ខ្ពស់​ ​ARPA​ ​ក្នុង​ឆ្នាំ​ ​១៩៦៦។ ក្រៅ​ពី​បណ្ដាញ​អ៊ីនធឺណិត​ ​លោក​ ​Robert W Taylor​ ​ក៏​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ការ​រក​ឃើញ​ ​Mouse​ ​កុំព្យូទ័រ។

យោង​តាម​កំណត់​ត្រា​ផ្ទាល់​ខ្លួន​ឆ្នាំ​ ​១៩៦៨​ ​របស់​ ​Robert W Taylor​ សន្និដ្ឋាន​ថា​ ​អនាគត​បណ្ដាញ​អ៊ីនធឺណិត​នឹង​មាន​គ្រប់​ទី​កន្លែង​ ​ហើយ​មនុស្ស​ប្រើ​បច្ចេកវិទ្យា​នេះ​ដើម្បី​ទាក់ទង​គ្នា​ច្រើន​ជាង​ជួប​មុខ​ផ្ទាល់៕


ប្រភព៖ thehackernews ប្រែ​សម្រួល៖ រដ្ឋ