Rashford ស៊ុតម៉ោងបន្ថែមនាំ Man Utd ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa

  • 2017-04-20 21:56:55
  • ចំនួនមតិ

ចន្លោះមិនឃើញ

Manchester United បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ហើយ បន្ទាប់ពីយកឈ្នះ Anderlecht នៅម៉ោងបន្ថែម១៥នាទី២ដង ក្នុងលទ្ធផល ២-១ មុននេះបន្ដិច។

កាលពីជើងទីមួយនៅទឹកដី ប៊ែលហ្សិកក្រុមទាំងពីរស្មើគ្នា ១-១ ហើយជើងទីពីរនៅ Old Trafford ពួកគេស្មើគ្នា ១-១ ទៀត ក្នុងនោះម្ចាស់ផ្ទះរកគ្រាប់បាល់បានមុននៅនាទី ១០ ដោយ Henrik Mkhitaryan។ លុះដល់នាទី ៣២ Sofiane Hanni តាមស្មើបានវិញ។

ចូលដល់វគ្គទីពីរ គ្មានការស៊ុតបញ្ចូលទីគ្នានោះទេ តម្រូវឲ្យអាជ្ញាកណ្ដាលត្រូវថែមម៉ោង១៥នាទី២ដង ដើម្បីកាត់សេចក្ដី។ យ៉ាងណាក៏ដោយ Marcus Rashford បានក្លាយជាវីរបុរសក្រុមបិសាចក្រហម ក្រោយស៊ុតបញ្ចូលទីបានសម្រេច ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះ។

លទ្ធផលទាំង៤គូ

ក្រុម៤ដែលឡើងទៅវគ្គបន្ត មាន OL - Olympique Lyonnais, AFC Ajax, Celta de Vigo, Manchester United ហើយការចាប់ឆ្នោតរើសគួនឹងធ្វើ វេលាម៉ោង៥ល្ងាចនេះ ម៉ោងនៅកម្ពុជា ផ្សាយផ្ទាល់លើគេហទំព័រ UEFA


ប្រភព៖ BBC ប្រែ​សម្រួល៖ រុន វីរ៉ុត