ម្ចាស់មេដាយប្រាក់អូឡាំពិកអង់គ្លេសស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

  • 2017-04-20 23:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់មេដាយប្រាក់អូឡាំពិក Germaine Mason បានស្លាប់បាត់បង់ជីវិតក្នុងវ័យ៣៤ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកំណើត ក្នុងទ្វីបអាហ្វ្រិក។

Mason

កីឡាករលោតកម្ពស់ដើមកំណើតចាម៉ៃកា ធ្លាប់តំណាងឲ្យចក្រភពអង់គ្លេសទៅចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងបេកាំង ប្រទេសចិន ហើយឈ្នះមេដាយប្រាក់។ Mason គឺជាមិត្តជិតស្និទ្ធរបស់កំពូលអ្នករត់ប្រណាំង Usain Bolt ដែលបុរសមានរហស្សនាមថា ស្តេចល្បឿន ក៏មានមុខ នៅទីតាំងកើតហេតុ ផងដែរនៅប៉ុន្មាននាទីក្រោយមក។

ប៉ូលិសឲ្យដឹងថាជនរងគ្រោះជួបគ្រោះថ្នាក់វេលាម៉ោង៤ និង២០នាទីល្ងាចម៉ោងក្នុងតំបន់។ Mason ឈ្នះមេដាយប្រាក់អូឡាំពិកឲ្យអង់គ្លេសកាលពីឆ្នាំ២០០៨ ក្រោយចាញ់កីឡាកររុស្ស៊ីឈ្មោះ Andrey Silnov៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម