Zlatan របួស​ជង្គង់​ធ្ងន់ធ្ងរ​ត្រូវ​ប្ដូរ​ចេញ​ក្នុង​ប្រកួត​យប់​មិញ​

  • 2017-04-21 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ត្រូវ​គ្រូ​ពេទ្យ​នាំ​ចេញ​ពី​ទីលាន​ក្នុង​ការ​ប្រកួត​ដែល​ Manchester United យក​ឈ្នះ Anderlecht នៅ​ម៉ោង​បន្ថែម​យប់​មិញ​។

Zlatan Ibrahimovic

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ស៊ុយអែត​ដួល​ននៀល​លើ​ស្មៅ​ភ្លាម​ៗ​ក្រោយ​ប្រឹង​លោត​យក​បាល់​ ហើយ​ធ្លាក់​ចុះ​មក​ខុស​ជំហរ​ នៅ​មុខ​ទី​របស់​ក្រុម​គូ​ប្រជែង។ ក្រៅ​ពី​ Zlatan ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស​មួយ​នេះ​​ក៏​បាត់បង់​កីឡាករ​ Marcos Rojo ម្នាក់​ទៀត​ដែរ​ ក្នុង​ការ​ប្រកួត​នោះ​​ដោយសារ​របួស។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ Jose Mourinho បាន​បង្ហាញ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បាត់បង់​កម្លាំង​សំខាន់​ទាំង​ពីរ​ដោយ​លោក​បាន​និយាយ​ថា៖ "ខ្ញុំ​ត្រូវ​រង់ចាំ​។​ អារម្មណ៍​ខ្ញុំ​នៅ​ពេល​នេះ​គឺ​បារម្ភ​ចំពោះ​កីឡាករ​ទាំងពីរ ហើយ​បើ​សួរ​ថា​ពួកគេ​របួស​យូរ​ប៉ុណ្ណោះ​ គឺ​មិន​ទាន់​អាច​ឆ្លើយ​បានទេ​ ​ព្រោះ​ខ្ញុំ​មិនមែន​ជា​គ្រូ​ពេទ្យ"៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម