ប្រពន្ធ​ចាន់​ រតនា​ សង្ឃឹម​ខ្ពស់​ថា​ប្ដី​យក​ឈ្នះ​នៅ​ហ្វីលីពីន​យប់​នេះ

  • 2017-04-21 03:51:04
  • ចំនួនមតិ

ចន្លោះមិនឃើញ

ភរិយា​របស់​កីឡាករ​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង​ ចាន់​ រតនា​ សង្ឃឹម​ថា​ប្ដី​របស់​ខ្លួន​នឹង​ឈ្នះ​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​យប់​នេះ​ជា​កីឡាករ​ចិន​ Xie Bin​។​

អ្នកស្រី Coupon Cindy

អ្នក​ស្រី​ Coupon Cindy​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ បើ​តាម​មើល​ពី​ការ​ហ្វឹកហាត់​របស់​ប្ដី​អ្នកស្រី​មាន​ទំនុក​​ចិត្ត​តែ​ម្ដង​ ថា​នឹង​យក​ជ័យជម្នះ​លើ​ដៃ​គូ​ដែល​ជា​កីឡាករ​ចិត្ត​(Xie Bin)បាន ​ព្រោះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ។​ កាល​ពី​នៅ​កម្ពុជា​ប្ដី​អ្នក​ស្រី​ហាត់​បាន​ប្រហែល​២សប្ដាហ៍​ហើយ​ក្នុង​១ថ្ងៃ​ ដោយ​ហាត់​ចន្លោះ​ពី​ ៤-៥​ ម៉ោង។​ ស្ត្រី​ជនជាតិ​បារាំង​រូប​នេះ​បន្ត​ទៀត​ថា​ បើ​សរុប​ទៅ​ទាំង​ការ​ហាត់​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ថៃ​មាន​រយៈ​ពេល​ប្រហែល​ជា​១ខែ​កន្លះ​ ហើយ​ការ​ហាត់​ទៀត​សោធន​គឺ​ផ្ដោត​ទៅ​លើ​ហាត់​យក​ស៊ុហ្វ​ ហាត់​សកល​ ហាត់​សេរី​ ហាត់​ចាប់​ឃ្លេ​។​

កីឡាករ ចាន់​ រតនា ពេល​ប្រកួត​ជាមួយកីឡាករ​ចិន

ភរិយា​អ្នក​លេង​គុន​ខ្មែរ​របស់​កម្ពុជា​ម្នាក់​នេះ​លើកឡើង​ទៀត​ថា​ ដៃ​គូ​របស់​ប្ដី​អ្នក​ស្រី​មើល​តាម​ប្រវត្តិ​ប្រកួត ​និង​បច្ចេកទេស​មិន​ជា​ល្អ​ណាស់​ណា​ទេ​ ហើយ​វ័យ​ក៏​នៅ​ក្មេង​ទៀត​ បទពិសោធន​នៅ​រាង​ស្ទើរ​បើ​ប្រៀបធៀប​ទៅ​​ ចាន់​ រតនា។​

អ្នក​ស្រី​ Coupon Cindy​ រៀបការ​ជា​មួយ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ ចាន់​ រតនា​ ជិត​១០ឆ្នាំ​មក​ហើយ​ និង​មាន​កូន​ស្រី​២រូប។​ ចាន់​ រតនា​ នឹង​ត្រូវ​ប្រឈម​ជា​មួយ​កីឡាករ​ចិន​(Xie Bin)​នៅ​សង្វៀន​ Mall Of Asia Arena​ ទីក្រុង​ Manila​ ប្រទេស​ហ្វីលីពីន​ វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១៧នេះ៕​


អត្ថបទ៖ នួន ស៊ីណា​