ដឹង ហ៊ិន ចាន់នីរ័ត្ន ចូល​ចិត្ត​ចាយ​លុយ​លើអ្វី​ជាងគេអត់?

  • 2017-04-21 03:04:38
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​ទូទៅ​តែង​តែ​មាន​ទម្លាប់​ និង​ចំណូល​ចិត្ត​ផ្សេងៗ​គ្នា​លើ​ការ​ចំណាយ​លើ​​សម្ភារៈ។​ ក្នុង​នោះ​ពិធីការនី​ ហ៊ិន ចាន់នីរ័ត្ន ប្រាប់​ថា​ខ្លួន​ក៏​មាន​របស់​ដែល​នាង​ចូល​ចិត្ត​ចាយវាយ​លើ​ដែរ​ គឺ​សំលៀក​បំពាក់។

"អ្វី​ដែល​ចូល​ចិត្ត​ចាយ​លុយ​គឺ​ទៅ​លើ​ខោ​អាវ​ ស្បែក​ជើង​និយាយ​រួម​ទៅ​គឺ​គ្រឿង​ប្រើ​ប្រាស់​របស់​នារី" នីរ័ត្ន ថ្លែង។

នាង​បន្តថា​ ការងារ​ជា​ពិធីការនី​ តម្រូវ​ឲ្យ​នាង​មាន​សំលៀក​បំពាក់​ច្រើន​ម៉ូដ។ ម្យ៉ាងទៀតមួយ​សប្ដាហ៍​នាង​ឡើង​កម្មវិធី​យ៉ាង​ហោច​ណាស់​ក៏​៤ ទៅ​៥ ដែរ​ មូល​ហេតុ​នេះហើយ​ដែល​តម្រូវ​ឲ្យ​នាង​ស្លៀក​ពាក់​ឲ្យ​បាន​ប្លែក ​និង​ត្រូវ​គ្រប់​កម្មវិធី​ ទាំង​ម៉ូដ​ទាំង​ពណ៌​។

រៀង​រាល់​​ ២​ ឬ ៣​ខែ នាងឡើង​ទៅ​ទិញ​សំលៀក​នៅ​ប្រទេស​ថៃ​ម្ដង​ ហើយ​ម្តងៗ​មិន​តិច​ជាង​១០​ឈុត​ទេ។ "ពេល​ខ្លះ​ចង់​សម្រាក​ពី​ការងារ​ទៅ​លំហែ​កាយ​ ហើយ​ក៏​ឆ្លៀត​ទៅ​ទិញ​នៅ​ទី​នោះ​តែ​ម្ដង​ទៅ តែ​បើ​មិន​បាន​ទៅ​ទេ​គឺ​ទិញ​តាម​ហាងនៅ​ខ្មែរ​យើង​ហ្នឹង​ឯង"។ នីរ័ត្ន​ បញ្ជាក់។ ​​

សម្រាប់​ពី​ចំណូល​ចិត្តផ្ទាល់​ខ្លួន​​វិញ​ នីរ័ត្ន ប្រាប់​ថា​នាង​ចូល​ចិត្ត​ស្លៀក​រ៉ូប​ខ្លីៗ និង​ខោ​ខូវប៊យ៕


អត្ថបទ៖ Men Sokna