ស្វែង​យល់​ពី​របៀប​ប្រើ​ Podcasts

  • 2017-04-21 03:03:10
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple បាន​បង្កើត​កម្មវិធី​ Podcasts ឡើង​សម្រាប់​ iPhone iPod touch និង iPad ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ផ្សាយ​ និង​ទាញ​យក​នូវ​កម្មវិធី​ដែល​ចូល​ចិត្ត​ នឹង​​រក​អ្វី​ដែល​ថ្មី។ អ្នក​អាច​ជាវ​ជា​ប្រចាំ​ (subscribe) និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តាម​អ្វី​ដែល​អ្នក​ចូល​ចិត្ត។

វិធី​មួយ​ចំនួន​ដើម្បី​ រក​ Podcasts នៅ​ក្នុង​កម្មវិធី Podcasts

  • បើក​កម្មវិធី​ Podcasts

    • ចុច​លើ​​ Search
      • ចុច​លើ Featured ដើម្បី​មើល​ការ​ផ្សាយ​ Podcasts
      • ចុច​លើ Top Charts ដើម្បី​មើល​ការ​ផ្សាយ​ Podcasts ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គ
      • ចុច​លើ Search ដើម្បី​ស្វែង​រក​ឈ្មោះ​របស់​Podcasts។
  • ចុច​លើ​ Podcasts ដែល​អ្នក​​បាន​ស្វែង​រក

  • ចុច​លើ​ Subscribe
  • ចុច​លើ​ប៊ូតុង Download ដែល​នៅ​បន្ទាប់​ពី​ចំណងជើង​នៃ​​ភាគ​និមួយៗ(Episodes )ប្រសិន​បើ​អ្នក​ចង់​ទាញ​យក​
  • ចុច​លើ​​ ចំណងជើង​នៃ​​ភាគ​និមួយៗ(Episodes )​ដើម្បី​ស្ដាប់​ការ​ផ្សាយ​ដោយ​មិន​ចាំ​បាច់​ទាញ​យក។

ដើម្បី​ឈប់​ជាវ (Unsubscribe) អ្នក​គ្រាន់​តែ​ចុច​លើ​ Podcasts ហើយ​ចុច​លើ​ប៊ូតុង​ (Unsubscribe) ជា​ការ​ស្រេច។


ប្រភព៖ imore ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា