កុំកុំ ធ្លាប់​​វាយ​​ជើងកាង​៨​នាក់​ដេក​ពេទ្យ​ ព្រោះ​ហ៊ាន​​លូកលាន់​មិត្ត​ស្រី​ក្នុង​ក្លឹប

  • 2017-04-21 03:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក្បាច់​គុន​ចិន Donnie Yen ធ្លាប់​វាយ​បង​តូច​បង​ធំ​៨​នាក់​ឲ្យ​សម្រាក​ក្នុង​ពេទ្យ បន្ទាប់​ពី​​ពួក​គេ​​បំពាន​លើ​​តារា​ស្រី Joey Meng ដែល​​ធ្លាប់​ជា​មិត្ត​ស្រី​របស់​លោក​កាល​ពី​អតីតកាល។

រូបភាពផ្ដល់សិទ្ធិ​ដោយ Reuters

តាម​ពិត​ទៅ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ហេតុការណ៍​​បាន​កើត​ឡើង​​តាំង​ពី​ចុង​ឆ្នាំ​១៩៩០​ក្នុង​ទីក្រុង​ហុងកុង​មក​ម៉េ្លះ។ តាម​ការ​ឲ្យ​ដឹង Yen និង Meng បាន​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​រាត្រី​មួយ​កន្លែង នៅ​ពេល​នេះ​ស្រាប់​តែ​លេច​មុខ​​ជើងកាង​​ម្នាក់​បាន​ចាប់​អារម្មណ៍​និង​លូកលាន់​លើ Meng នៅ​ចំពោះ​មុខ​កុំកុំ។​

ភ្លាម​នោះ Yen បាន​ព្រមាន​ទៅ​ជើងកាង​ម្នាក់​នោះ ប៉ុន្តែ​គេ​មិន​ស្ដាប់។ បន្ទាប់​មក​គូ​ស្នេហ៍​ទាំង​ពីរ​បាន​ព្យាយាម​ដើរ​ចេញ​ពី​ក្លឹប តែ​​ក្រុម​ជើងកាង​បាន​បន្ត​តាម​និង​វាយ​កុំកុំ។ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល ​ក្រុម​អ្នក​លេង​ទាំង​៨​​ត្រូវ​បាន​គេ​ឃើញ​ដេក​ពេទ្យ​ទាំង​អស់ ព្រោះ​តែ Donnie Yen វាយ​ដើម្បី​ការពារ​ខ្លួន។ ក្រោយ​មក​ប៉ូលិស​បាន​ចាប់​ខ្លួន Yen ប៉ុន្តែ​ក៏​បាន​ដោះលែង​វិញ បន្ទាប់​ពី​ស៊ើប​រក​ឃើញ​ការពិត។ យ៉ាងណា​នេះ​គ្រាន់​តែ​ជា​រឿង​អតីតកាល បច្ចុប្បន្ន Yen និង Meng​សុទ្ធ​តែ​មាន​ប្ដី​ប្រពន្ធ​រៀង​ខ្លួន៕​​​​​​

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម