ទស្សនៈ​​​​គ្រូ​ណាហ្គា​ ជុំ​វិញ​​​ក្រុម​ U23 ​កម្ពុជា​ប្រកួត​​ជម្រុះពាន AFC U23 Championship

  • 2017-04-21 03:21:52
  • ចំនួនមតិ

ចន្លោះមិនឃើញ

​លោក មាស ចាន់​ណា​ គ្រូ​បង្វឹក​​ក្រុម​ណាហ្គាវើល​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ជុំ​វិញ​​ក្រុម​​​​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២៣​ឆ្នាំ​​ ដែល​ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC U23 Championship China 2018 Qualifiers ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក​ មាស ចាន់ណា

​ពាន​រង្វាន់​ខាង​លើ​ នឹង​ត្រូវ​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​។ ទាក់​ទង​នឹង​ការ​​រៀប​ចំ​ក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា​​​​គ្រូ​បង្វឹក​កម្រិត A-Licinse រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​ស្ថិត​នៅ​ពូល​ជា​មួយ​ក្រុម​ខ្លាំង​ៗ​បែប​នេះ​​​ ពិត​ជា​រឿង​លំបាក​មួយ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត។

​លោក​បន្ថែម​ថា ​​បើ​ក្រឡេក​ទៅ​មើល​​ការ​រៀប​ចំ​បច្ចុប្បន្ន​លោក​មើល​ឃើញ​ថា ទោះ​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​ក៏​កម្ពុជា​ នឹង​​មាន​ប្រព័ន្ធ​លេង​ខ្លាំង​ជាង​​​មុន​ដែរ ដោយ​សារ​​ធន​ធាន​កីឡាករ​​យុវជន​ថ្នាល​មាន​ច្រើន។ ចំពោះ​​ប្រៀបធៀប​រវាង​កម្ពុជា និង​ជប៉ុន ឬ​ចិន​គឺ​កម្រិត​លេង​​របស់​​​កម្ពុជា​នៅ​​ក្រោម​​ប្រទេស​ពីរ​នេះ​​​ឆ្ងាយ​​។

​​​U23 ​កម្ពុជា​ស្ថិត​នៅ​ពូល J ​ជា​មួយ​ក្រុម​ខ្លាំង​​ៗ​មាន​ U23 ជប៉ុន, U23 ចិន និងU23 ​ហ្វីលីពីន៕


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​