ឆ័យ​លី ដាឡែន គ្រោង​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​សម្រេច​ក្ដីប្រាថ្នា១ (វីដេអូ​)​

  • 2017-04-21 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ័យលី ដាឡែន និង​​ស្វាមី​​វ័យ​ក្មេង​គ្រោង​ទៅ​​​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​ក្រោយ​ពី​រៀប​ការ​ជាមួយ​គ្នា​អស់​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​។

ឆ័យលី ដាឡែន បាន​ប្រាប់​ Sabay ថា​ តាំង​ពី​រៀប​ការ​​ហើយ​ រហូត​មក​ដល់​ពេល​នេះ​​នាង​ និង​ស្វាមី​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ទេ​ ទោះ​បី​អ្នក​ទាំង​ពី​ចង់​បាន​យ៉ាង​ណា​ក្ដី​បាន​ត្រឹម​តែ​រង​ចាំ​តែ​ប៉ុណ្ណោះ​​។ តែ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​គ្រោង​​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ក្នុង​ពេល​ឆាប់​នេះ​ហើយ​។

"​តាម​គំនិត​បង​មុន​ដំបូង​ឡើយ​ថា​ឆ្នាំ​ក្រោយ​បង​ នឹង​ទៅ​ជួប​ពេទ្យ តែ​ឥឡូវ​ចូល​ឆ្នាំ​ខ្មែរ​ហើយ​បង​ជាប់​រវល់​ថត​រឿង​ ដល់​ទៅ​២​ រឿង​ អញ្ចឹង​ប្រហែល​ជា​ថត​រឿង​ហ្នឹង​ចប់​បាន​បង​ទៅ​ជួប​ពេទ្យ​"។ ឆៃ លីដាឡែន ថ្លែង​។

តារា​ចម្រៀង​ និង​សម្ដែង​មក​ពី​ ខេត្ត​បាត់​ដំបង​ រូប​នេះ​បន្ថែម​ថា​ គ្រូ​ពេទ្យ​ដែល​នាង​គ្រោង​ទៅ​​ពិគ្រោះ​ជា​មួយ​ស្វាមី​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​​ពេទ្យ​នៅ​ក្នុង​ស្រុក​ខ្មែរ​ មិន​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពេទ្យ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។​ចំណែក​ឯ​កូន​​ដែល​នាង​ និង​ស្វាមី​ចង់​បាន​មិន​គិត​ថា​ប្រុស​ឬ​ស្រី​នោះ​ទេ​សំខាន់​ឲ្យ​តែ​មាន​កូន​ទៅ​គឺ​បាន​ហើយ​។

ទស្សនា​វីដេអូ​ខាង​ក្រោម​របស់​ ឆ័យលី ដាឡែន ទាំងអស់គ្នា៖​

អត្ថបទ៖ ឆុង ស៊ីណាន