ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​១០០​កន្លែង​នៅ​ភ្នំពេញ​នឹង​ដំណើរការ​ទាំងអស់ នៅ​អំឡុង​ខែមិថុនា​ខាងមុខ​

  • 2017-04-21 03:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(​ភ្នំពេញ​)៖​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​ ​នៅពេលនេះ​ក្រុមការងារ​បច្ចេកទេស​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ចៃ​កា​និង​មន្ត្រី​​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​មមាញឹក​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ខ្សែភ្លើង​ពី​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង ដែល​ទើប​តម្លើង​ថ្មី​រួច​ទៅ​​ភ្ជាប់​ជាមួយ​ទូរបញ្ជា​ក្នុង​បរិវេណរ​រាជធានី​ភ្នំពេញ​ដើម្បី​បើក​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​និង​ទាំងស្រុង​ក្នុង​ខែមិថុនា​ខាងមុខនេះ​ក្នុង​​បំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​ការ​តម្លើង​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង​នោះ​​បាន​អនុវត្ត​កាលពីដើមឆ្នាំ​២០១៦​រហូតមកដល់​ពេលនេះ​ត្រូវបាន​តម្លើង​រួចរាល់​ហើយ​នៅសល់តែ​ការតភ្ជាប់​ប្រព័ន្ធ​ខ្សែភ្លើង​ពី​ភ្លើងស្តុប​​ទាំងអស់​ជា​ប្រ​ព័​ន្ឋ​ទៅ​បន្ទប់​បញ្ជា​ត្រួតពិនិត្យ​រួម​ប៉ុណ្ណោះ ។ លោក​បន្តថា​៖ ជាក់ស្តែង​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​ចំនួន​១២​ស្តុ​ប​ត្រូវបាន​ដាក់​ឲ្យ​​ដំណើរការ​រួចរាល់ ហើយ​ក្រុមការងារ​កំពុង​មមាញឹក​ជុំរុញ​ដាក់​ឲ្យ​ដំណើរការ ភ្លើងស្តុប​ចំនួន​១៥​កន្លែង​ផ្សេងទៀត នៅ​ចុងខែ​មេសា​នេះ ។​ ​

​លោ​ក្រ​ធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​៖​មូលហេតុ​ដែល​ក្រុមការងារ​មិនអាច​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ទាំងអស់​បាន​ភ្លាមៗ​នោះ​គឺ​ដោយ​សារ​នៅ​តំបន់​ស្តុ​ប​ថ្មី​ទាំងនោះ ត្រូវ​លាប​គំនូស​ថ្មី ត្រូវ​រើ​ដុំ​បេតុង​របាំង​ចែក​ទ្រូងផ្លូវ​ឲ្យ​ត្រូវ​តាម​គន្លង​ថ្មី ត្រូវ​លុប​គំនូស​ចាស់​ចោល​ត្រូវ​ត​ភ្ជាប់​ចរន្តអគ្គិសនី ព្រោះ​ទីតាំង​ស្តុ​ប​ខ្លះ​មាន​អគ្គិសនី​គ្រប់គ្រាន់​(២០​អំពែរ​)​អាច​ភ្ជាប់​បាន ប៉ុន្តែ​ទីតាំង​ខ្លះ​ភ្លើង​មិន​គ្រប់​ដែល​ត្រូវសុំ​​អគ្គិសនី​កម្ពុជា​បន្ថែម និង​ត្រូវ​រើ​ស្តុ​ប​ចាស់​ចេញ នៅពេលដែល​ស្តុ​ប​ថ្មី​រួចរាល់​ទាំងស្រុង​៕

ប្រភព៖ rasmeinews

អត្ថបទពេញនិយម