យល់​កាន់​តែ​ច្បាស់​ពី​កម្មវិធី​​ទាំង ៥ ដែល​ Apple ដាក់​ឱ្យ​ទាញ​យក Free

  • 2017-04-21 03:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​កម្មវិធី​ចំនួន ៥ ដែល​ក្រុមហ៊ុន​ Apple ធ្លាប់​តែ​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ​ បាន​ដាក់​ឱ្យ​ទាញ​យក Free (ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេល​ខ្លី​​) ។​ ក្នុង​នោះ​រួម​មាន​កម្មវិធី​ Pages, Keynote, Numbers, GarageBand និង​ iMovies ជា​ដើម។

Sabay នឹង​ធ្វើ​ការ​បកស្រាយ​ត្រួសៗ​ជុំ​វិញ​អត្ថប្រយោជន៍​នៃ​កម្មវិធី​ទាំង​នោះ។

១. កម្ម​វិធី​ Pages

កម្មវិធី​ដំបូង​នេះ បើ​យើង​ធៀប​ទៅ​នឹង​កម្មវិធី Word របស់​ Microsoft ហាក់​បី​ជា​មិន​ខុស​គ្នា​ច្រើន​ទេ ដោយ​គ្រាន់​ថា Word មាន​មុខងារ​ពិសេស​ច្រើន​ជាង។ Pages ជា​កម្មវិធី​មួយ​ដែល​ Apple បង្កើត​ឡើង សម្រាប់​ធ្វើ​ការ​បង្កើត​សំណុំ​ឯកសារ​ អាច​ធ្វើ​ការ​កែ​ប្រែ​ក្បាល​ទំព័រ ជើង​ទំព័រ ទំហំ​ក្រដាស ផ្ដេក​បញ្ឈរ បន្ថែម​ពី​នោះ​រាល់​ឯកសារ​ទាំង​អស់ ក៏​អាច​បង្កើត​ជា​លក្ខណៈ​ឯកសារ ePub សម្រាប់​ទុក​អាន​ក្នុង iBooks ដែល​មាន​នៅ​លើ​ឧបករណ៍​ iOS និង​ Mac បាន​។

រាល់​ឯកសារ​ទាំង​អស់ អាច​ធ្វើ​ការ​រក្សា​ទុក​ក្នុង​ iCloud Drive និង​អាច​ធ្វើ​ការ​ចម្លង​ចេញ​មក​ក្រៅ​តាម​រយៈ​មុខងារ AirPrint របស់​ Apple ដែល​ជា​បច្ចេកវិទ្យា​ Print ឯកសារ​ដោយ​មិន​តម្រូវ​ឱ្យ​ Download នូវ​ Drivers អ្វី​នោះ​ឡើយ​។

២. កម្មវិធី​ Keynote

បើ​និយាយ​ពី​ Keynote យើង​គួរ​ស្រមៃ​នឹក​ដល់​ PowerPoint កម្មវិធី​បង្ហាញ Slide របស់ Microsoft ជា​មុន​សិន ព្រោះ​ថា​វា​មិន​ជា​ខុស​គ្នា​ច្រើន​ឡើយ​។ អត្ថប្រយោជន៍​របស់ Keynote គឺ​យើង​អាច​ធ្វើ​ការ​ប្រើប្រាស់​ សម្រាប់​បង្កើត​ឯកសារ​ធ្វើ​បទ​បង្ហាញ​ផ្សេង​ៗ បន្ទាប់​មក​អាច​បញ្ជា​ពី​ឧបករណ៍​ iOS ដែល​គាំទ្រ​បាន ដោយ​មិន​បាច់​ Remote ( បញ្ជា) ពី​ឧបករណ៍​ដទៃ​ឡើយ​។

យើង​ក៏​អាច​រក្សា​ឯកសារ​ដែល​បង្កើត​រួច ទុក​ក្នុង iCloud Drive ក៏​បាន​ ឫ​ចម្លង​ចេញ​តាម​រយៈ​មុខងារ AirPrint របស់​ Apple។

៣. កម្មវិធី Numbers

បើ​មាន​កម្មវិធី​ស្រដៀង​នឹង​ Word, PowerPoint បែប​នេះ កម្មវិធី Numbers របស់ Apple ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង Excel របស់​ Microsoft ដូច​គ្នា​។ ចំពោះ​អត្ថប្រយោជន៍​របស់​កម្មវិធី​នេះ យើង​អាច​ធ្វើ​ការ​បង្កើត​ជា​ឯកសារ​ការងារ​គណនេយ្យ ប្រភេទ​ការងារ​រដ្ឋបាល ដែល​តម្រូវ​នូវ​បញ្ជី​ទំនិញ​ផ្សេងៗ ការ​គូស​ក្រាប​ជា​ដើម​។

យើង​ក៏​អាច​ធ្វើ​ការ​រក្សា​ទុក​ឯកសារ​ទាំង​នោះ ទៅ​ក្នុង iCloud Drive ដូច​កម្មវិធី​ទាំង​ ២ ខាង​លើ​អីចឹង​ដែរ​ គួប​ផ្សំ​នឹង​មុខងារ AirPrint ដ៏​អស្ចារ្យ​ពី Apple ។​

៤. កម្មវីធី GarageBand

សម្រាប់​កម្មវិធី​ GarageBand គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី ៣ កម្មវិធី​ខាង​លើ ដោយ​វា​ទាក់​ទង​ទៅ​នឹង​ចំណង់​នៃ​តន្ត្រី​វិញ​ម្ដង ដោយ​យើង​អាច​ធ្វើ​ការ​បង្កើត​ជា​សម្លេង​រោទ៍ (Ringtone), រៀន​ប្រើប្រាស់​ឧបករណ៍​ភ្លេង​, ថត​សម្លេង​ចម្រៀង​ ប៉ុន្តែ​សូម​បញ្ជាក់​សម្រាប់​ការ​បង្កើត Ringtone កម្មវិធី​នេះ គឺ​តម្រូវ​ឱ្យ​ទាមទារ​ប្រើប្រាស់​ iCloud ។

៥. កម្មវិធី iMovies

បញ្ចប់​ពី​កម្មវិធី​តន្ត្រី ងាក​មក​មើល iMovies ជា​កម្មវិធី ទាក់​ទង​នឹង​ខ្សែ​ភាពយន្ត​វិញ​ម្តង អត្ថប្រយោជន៍​របស់​វា គឺ​យើង​អាច​ធ្វើ​ការ​ កែ​ច្នៃ​វីដេអូ​ក្នុង​កម្រិត 4K ដែល​ច្បាស់​ជាង​កម្រិត 1080p ដល់​ទៅ ៤ ដង​។ បន្ថែម​ពី​នោះ គឺ​មុខងារ​កែ​ច្នៃ​និង​ចែក​រំលែក​វីដេអូ​យឺត​កម្រិត 60fps (Frames Per Second) ដោយ​មាន​លក្ខណៈ​រលូន ងាយ​ស្រួល​ប្រើប្រាស់​ជាង​កម្មវិធី​ដទៃ ដែល​មាន​នៅ​ក្នុង App Store ។​

ក្រោយ​ទទួល​ជ្រាប​ពី​ការ​រ៉ាយរ៉ាប់​នៃ​អត្ថប្រយោជន៍​ទាំង​អស់ រាល់​កម្មវិធី​ខាង​លើ​រួច​មក​ Sabay ក៏​ជឿ​ជាក់​ថា ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​ចង់​សាកល្បង​ប្រើប្រាស់​វា​ ម្ល៉ោះ​ហើយ​នេះ​ជា​តំណ​ភ្ជាប់​ទៅ​កាន់​ព័ត៌មាន​ផ្សេង​ ពី​ការ​ទាញ​យក​កម្មវិធី​ទាំង​នោះ ដោយ​ឥត​គិត​ថ្លៃ​ទៅ​តាម​ការ​គួរ​។

ប្រភព៖ Apple   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម