មាន​ចាប់​អារម្មណ៍​ទេ​ថា ច្រឹង ពលរដ្ឋ កាន់​តែ​សង្ហា​និង​មាន​ភាព​ជឿជាក់​​ជាង​មុន

  • 2017-04-21 04:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ក្លាយ​ជា​ទូតសុឆន្ទៈ​ឲ្យ​​ម៉ាក​​នាឡិកា​ ICE WATCH បាន​​រយៈ​ពេល​ជាង​១​ខែ​មក​នេះ​ កីឡាករ ​ច្រឹង​ ពលរដ្ឋ ទទួល​ស្គាល់​ថា​សព្វ​ថ្ងៃ​លោក កាន់​តែ​មាន​ភាព​សង្ហា​ និង​​​ជឿជាក់​ជាង​មុន​ ជា​ពិសេស​បន្ទាប់​ពី​​បាន​ពាក់​នាឡិកា​​ម៉ូដ​ថ្មី​ ICE TIME របស់​ ICE WATCH។

ពាក់​នាឡិកា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ភាព​សង្ហា និង​​ការ​ជឿជាក់​នៃ​បុរស​ដែរ ក្នុង​នោះ​​​​អតីត​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​​ U19 ​កម្ពុជា​ បាន​និយាយ​ថា៖ "មែន​តើ​បង មិន​មែន​ខ្ញុំ​ចេះ​តែ​ថា​នោះ​ទេ​ ខ្ញុំ​ធ្លាប់​បាន​ពាក់​នាឡិកា​ច្រើន​ហើយ​ ផលិតផល​របស់​ ICE WATCH នេះ​​​ពេល​បាន​ពាក់​ទៅ​ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត​ និង​​សង្ហា​​​ប្លែក​ជាង​មុន​ ហើយ​គុណភាព​ក៏​ល្អ​ទៀត"។

រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ​ លោក​​ពាក់​នាឡិកា​ ICE WATCH បាន​ចំនួន​ពីរ​ម៉ូដ​ហើយ​ អ្វី​ដែល​ពិសេស​នោះ​ម៉ូដ​ថ្មី​ ICE TIME ​ដែល​ទើប​នឹង​ចេញ​នេះ​ ​ខ្សែ​បម្រើ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ពាក់ ជាមួយ​គូ​ដណ្ដឹង​ទៀត​ផង ខុស​តែ​ពណ៌​ ដោយ​លោក​ពាក់​ពណ៌​ខ្មៅ​ តែ​នាង​ពាក់​ពណ៌​សាច់​​ លក្ខណៈ​ថា​បែប​គូស្នេហ៍​​តែ​ម្ដង។ ភាគ​ច្រើន​រាល់​ការ​ចេញ​ម៉ូដ​ថ្មី​របស់​នាឡិកា​ ​ICE WATCH ច្រឹង​ ពលរដ្ឋ​ ថា​លោក​តែង​បាន​ពាក់​ជានិច្ច​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ​រូប​នេះ​អះអាង​ថា​ ទន្ទឹម​នឹង​វិស័យ​កីឡា ​មាន​ភាព​រីក​ចម្រើន​ កីឡាករ​ខ្មែរ​ក៏​កាន់​តែ​លេចធ្លោ​ដូច​គ្នា​ ថែម​ទាំង​អាច​រកចំណូល​ពី​ការងារ​ផ្សេងៗ​បាន​មួយ​ចំណែក។ ជាក់ស្តែង​លោក​​ទើប​តែ​ក្លាយ​ជា​ទូត​សុឆន្ទៈ​ឲ្យ​នាឡិកា​ ICE WATCH បន្ថែម​ក្រៅ​ពី​អាជីព​កីឡា​នេះ​ ធ្វើ​ឲ្យ​ជីវភាព​លោក​ក៏​កាន់​តែ​ប្រសើរ​ជាង​មុន​​ផង​ដែរ។​​

សម្រាប់​ម៉ូដ​ថ្មី ICE TIME ជា​នាឡិកា​ដៃ​ ដែល​ប្រើប្រាស់​ការ​ច្នៃ​ម៉ូដ​ទៅ​លើ​តួ​ អ៊ីណុក រាង​មូល​កញ្ចក់​ប៉ោង​បែប​បុរាណ​ រួម​ជាមួយ​ខ្សែ​​ស្បែក​មាន​ច្រើន​ពណ៌​តាម​បែប​សម័យ​ថ្មី​សម្រាប់​ជ្រើស​រើស​ទាំង​បុរស​និង​ស្រ្តី។

រាល់​ការ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អ្នក​អាច​ទាក់​ទង​គ្រប់​សាខា និង​លេខ​ទូរស័ព្ទ​របស់​ ICE WATCH ខាង​ក្រោម​បាន៖

  • ICE WATCH មុនីវង្ស ផ្ទះ 169Eo ផ្លូវ 93 មហាវីថីមុនីវង្ស មនោរម្យ 7មករា ភ្នំពេញ ទូរស័ព្ទ:​ 077 751000.
  • ICE WATCH អ៊ីអនមល ជាន់ទី១ ជិត Chat time ទល់មុខ Lock & Lock 077 851000
  • ICE WATCH ស្ទឹងមានជ័យ ៖ ក្នុង​​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ជាន់​ផ្ទាល់​ដី ទល់មុខ Lucky Super market ទូរស័ព្ទ 095 851000 ។
  • ICE WATCH សៀមរាប ផ្ទះ 11E0 ផ្លូវ​ជាតិ​លេខ 6 (នៅ​កាច់​ជ្រុង​ស្តុប​សណ្ឋាគារ សុខា និង ត្រីកោណមាត្រ ជិត​ព្រះអង្គ​ចេក ព្រះអង្គ​ចម) ទូរស័ព្ទ: 095 888850
  • ICE WATCH បាត់ដំបង ផ្ទះលេខ 91E0 ផ្លូវ​លេខ 3 ជិត​សណ្ឋាគារ​ប៉ារីស ទូរស័ព្ទ: 077 303000 ​

​​​​​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម