Bale ​​ត្រឡប់​ហ្វឹកហាត់​បាន​វិញ​ហើយ ​ដើម្បី​ត្រៀម​ប៉ះ​ Barcelona

  • 2017-04-21 04:36:11
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​​ឆ្នើម​ Gareth Bale ​របស់​ក្រុម​ Real Madrid ​បាន​ត្រឡប់​មក​ហ្វឹកហាត់​លើ​ទីលាន​បាន​វិញ​ហើយ​​ កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ដើម្បី​ត្រៀម​ប៉ះ​ក្រុម​ FC Barcelona ​នៅ​ជំនួប​ធំ​ El Clasico ​នៅ​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

ខ្សែ​បម្រើ​​ឆ្នើម​ Gareth Bale ​របស់​ក្រុម​ Real Madrid

កីឡាករ​ជម្រើស​ជាតិ​វែល​ បាន​រង​របួស​កំភួន​ជើង​ ​កាល​ប្រកួត​ UEFA Champions League ជើង​ទី​១ ​​ដែល​ Real Madrid ឈ្នះ​ Bayern Munich ​២-១ ​នៅ​កីឡដ្ឋាន​ Allianz Arena ​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​មេសា។ Bale ​បាន​អវត្តមាន​​ប្រកួត​ La Liga ​ពេល​ Real ឈ្នះ​ Sporting Gijon ៣-២ ​កាល​​ថ្ងៃ​សៅរ៍ ​​និង​អវត្តមាន​ប្រកួត​ទល់​នឹង​ Bayern ​ជើង​ទី​២ ​កាល​យប់​ថ្ងៃ​អង្គារ​ផង​ដែរ។

យ៉ាងណាក្ដី ​ពេល​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ចេញ​ហ្វឹកហាត់​​បាន​វិញ​ហើយ​ និង​រំពឹង​ថា​នឹង​អាច​ចូល​លេង​ពេល​ប៉ះ​ Barcelona ​នៅ​ប្រកួត​ La Liga ​ដ៏​សំខាន់​ចុង​សប្ដាហ៍​នេះ។ ក្រុម​របស់​លោក​ Zinedine Zidane ​កំពុង​នាំ​មុខ​ Barca ​៣​ពិន្ទុ​​​ ឈរ​លើ​កំពូល​តារាង​ និង​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ដូច្នេះ​បើ​ពួកគេ​អាច​ឈ្នះ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​នោះ​ឱកាស​លើក​ពាន​ នឹង​កាន់​តែ​​សង្ឃឹម​ច្រើន៕


ប្រភព៖ Goal ប្រែ​សម្រួល៖ វិន ជីវ័ន្ត​