Apple បាន​បង្ហោះ​វីដេអូ​ ​4 ក្នុង​ទិវា​ភព​ផែនដី មួយៗ​យ៉ាង​ស៊ី​ជម្រៅ

  • 2017-04-21 04:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​បង្ហោះ​វីដេអូ​ថ្មី​ចំនួន ​4 ខុស​ៗ​គ្នា​ទាក់ទង​នឹង​ប្រធាន​បទ​ទិវា​ភព​ផែនដី។ តើ​មាន​អត្ថន័យ​អី​ខ្លះ​ក្នុង​វីដេអូ​នោះ?

ហេតុ​អ្វី​បាន​ជា Apple​ បង្កើត​ឲ្យ​មាន​ការ​បញ្ចេញ​ញើស​ដោយ​ខ្លួន​ឯង?

អ្នក​ជំនាញ​របស់ Apple ខាង​ជាតិ​ពុល​លោក​ Rob Guzzo និង Art Fong ប្រាប់​ពី​របៀប​ដែល​ធ្វើ​ឲ្យ​ចេញ​ញើស​ 30​លីត្រ​ក្នុង​មួយ​ឆ្នាំ​ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​មាន​សុវត្ថិភាព។

តើ​ពន្លឺ​ព្រះអាទិត្យ​នៅ​កសិដ្ឋាន​អាច​ចិញ្ចឹម​គោ ​(Yaks) បាន​ឬ​ទេ?

ថាមពល​ពន្លឺ​ព្រះអាទិត្យ​​នៅ​កសិដ្ឋាន​ក្នុង​ប្រទេស​ចិន​ចំនួន​ 40 មេហ្គាវ៉ាត់​បាន​ផ្គត់ផ្គង់អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​​​បម្រើ​អាគារ​ការិយាល័យ​​និង​ហាង​លក់​រាយ​នៅ​ក្នុង​ប្រទេស​ និងយក​ទៅ​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​​គោ (Yaks)។

តើ​យើង​អាច​ផលិត​កាក​សំណល់​បាន​ទេ?

គ្មាន​កាក​សំណល់​ណាមួយ​ពី​រោងចក្រ​ទី​14​ របស់​ Apple ក្នុង​ប្រទេស​ចិន​យក​ទៅ​ចោល​នៅ​ទីលាន​ចាក់​​សំរាម។ ការ​ចាប់​ផ្ដើម​ដំបូង​នោះ​​គឺ​បន្ទាប់​ពី​លោក​ John Reynolds បាន​ទៅ​ទស្សនា​ប្រតិបត្តិការ​នៃ​ការ​ផលិត​ទូរសព្ទ​ iPhone នៅ​រោងចក្រ​ Guanlan ក្នុង​ប្រទេស​ចិន។

តើ​អគារ​អាច​ស្រូប​យក​ខ្យល់​បាន​ឬទេ?​

សួនឧទ្យាន​របស់​ Apple បាន​ប្រើប្រាស់​ខ្យល់​ពី​ខាង​ក្រៅ​ដើម្បី​ធ្វើ​ឲ្យ​អគារ​មាន​ភាព​ត្រជាក់​តាម​បែប​ធម្មជាតិ។

ប្រភព៖ iclarified   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម