យឹម សម្បត្តិ​ ធ្វើ​ឲ្យ​ស្រីស្អាត​៣​ រូប​ស្រក់​ទឹក​ភ្នែក​​

  • 2017-04-21 06:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យឹម សម្បត្តិ​ បាន​ធ្វើ​ឲ្យ​ស្រី​ស្រស់​វ័យ​ក្មេង​៣​ រូប​​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​តែ​ខ្លួន​ ព្រោះ​តែ​ភាព​ជា​ព្រាន​នារី​​មាន​១​មិន​ស្កប់​មាន​១០​មិន​ស្កល់​។

ស្រី​ស្អាត​ទាំង​៣​រូប​ដែល​​កំលោះ​សង្ហារ​ យឹម សម្បត្តិ​ ធ្វើ​ឲ្យ​ស្រក់​ទឹក​ភ្នែក​មាន​ អ្នកនាង​ ភិន សុដាលីស កញ្ញា ម៉ៅ គីមធីតា និង​កញ្ញា ធី វ៉ាន់នីវ៉ា​ ទាំង​៣​​រូប​នេះ​សុទ្ធ​តែ​ជាប់​អន្ទាក់​ស្នេហ៍​លោក​ យឹម សម្បត្តិ​ទាំង​អស់​គ្មាន​អ្នក​ណា​ម្នាក់​គេច​គេច​ផុត​នោះ​ទេ។​​ លទ្ធផល​ចុង​ក្រោយ​មាន​តែ​ទឹក​ភ្នែក​ប៉ុណ្ណោះ​។

ឈុត​ឆាក​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" ជា​ខ្សែ​ភាព​យន្ត​ភាគ​បែប​មនោសញ្ចេតនា​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​។

ទស្សនា Trailer រឿង​ "​មន្ត​ស្នេហ៍​លេខា​" ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

​​​​

អត្ថបទ៖ ឆុង ស៊ីណាន