អតីត​អ្នក​កីឡា​កាស​ម្នាក់ ​មក​សំងំ​ហាត់​ក្បាច់​គុន​ខ្មែរ​២​ឆ្នាំ​ ​រំពឹង​ល្បី​ឈ្មោះ​ថ្ងៃ​មុខ

  • 2017-04-22 00:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សាច់​ដុំ​ជន​ជាតិ​អាហ្វ្រិក​ Emmanuel Onyedikachi​ ស្រឡាញ់​ក្បាច់​ប្រដាល់​គុន​ខ្មែរ​និង​មាន​ក្ដី​ប្រាថ្នា​ចង់​សាង​កេរ្តិ៍​ឲ្យ​ល្បី​នៅ​តាម​រយៈ​ការ​ប្រកួត​គុន​ខ្មែរ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត។​

កីឡាករ Emmanuel Onyedikachi

អ្នក​ប្រដាល់​ដើម​កំណើត​វ៉ៃ​ក្នុង​ទ្រុង​និង​អ្នក​ជា​អ្នក​វ៉ៃ​កីឡា​កាស​ផង​នោះ​ Emmanuel Onyedikachi​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​ស្រឡាញ់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ខ្លាំង​ហើយ​នឹង​ប្ដេជ្ញា​ចិត្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ដើម្បី​ឲ្យ​ល្បី​ដូច​រៀមច្បង​ ចាន់​ រតនា​ នៅ​កម្ពុជា។​ កីឡាករ​សាច់ដុំ​ធំៗ​ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ គិត​មក​ដល់​សព្វថ្ងៃ​នេះ​គេ​រស់​នៅ​កម្ពុជា​បាន​៩ឆ្នាំ​មក​ហើយ​ បើ​និយាយ​ពី​ការ​ចូល​ហាត់​ប្រដាល់​នៅ​ទីនេះ​ប្រហែល​ជា​២ឆ្នាំ​ គឺ​ហ្វឹកហាត់​ជា​លោក​គ្រូ​ ចាន់​ រតនា​ និង​ហាត់​ប្រដាល់​សកល​ពី​គ្រូ​ជនជាតិ​គុយបា​ផង​ដែរ។​ តប​និង​សំនួរ​សួរ​ថា​ចេះ​ក្បាច់​អ្វី​ខ្លះ​ បុរស​មាឌ​ធំ​រូប​នេះ​ឆ្លើយ​ទាំង​ញញឹម​ថា​ គេ​ចេះ​គ្រប់​ក្បាច់​អស់​ហើយ​ គ្រាន់តែ​មិន​ទាន់​បញ្ចេញ​ព្រោះ​អាច​ដៃ​គូ​គេ​ដឹង​ក្បាច់។​

កីឡាករ Emmanuel Onyedikachi

អ្នក​ប្រដាល់​គុន​ខ្មែរ​ថ្មី​ថ្មោង​រូប​នេះ​រំពឹង​ទៀត​ថា​ នៅ​ពេល​ខាង​មុខ​គេ​ចង់​ឡើង​ប្រកួត​ឲ្យ​បាន​ញឹកញាប់​បន្តិច​ ហើយ​គេ​គិត​ថា​ឡើង​ប្រកួត​ឲ្យ​ឈ្នះ​ត្រឹម​១០​ទៅ​១១ដង​ នឹង​ល្បី​ឈ្មោះ​នៅ​កម្ពុជា​ហើយ​ ណា​គេ​ជា​កីឡាករ​ស្បែក​ខ្មៅ​ទី១​ដែល​ឡើង​ប្រដាល់​គុន​ខ្មែរ​នៅ​កម្ពុជា។​

Emmanuel Onyedikachi​ ធ្លាប់​ប្រកួត​ក្បាច់​គុន​ជម្រុះ​៦ដង​ ឈ្នះ​៥ និង​ចាញ់​១ដង​ និង​ធ្លាប់​ប្រកួត​ក្បាច់​គុន​បុរាណ​ខ្មែរ​បាន​១លើក​ដែរ​គឺ​យក​ឈ្នះ​កីឡាករ​ សល់​ អាមូល​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​នៅ​សង្វៀន​បាយ័ន​បឹងស្នោ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម