Mastercard​ ​ជំនាន់​ថ្មី​ឡូយបាត់ ​ប្រើ​​​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ

  • 2017-04-21 07:00:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Mastercard​ ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​កាត​ជំនាន់​ថ្មី​ ​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​គ្រប់​ធនាគារ​នានា​ជុំវិញ​ពិភពលោក​ ​ចាប់​ពី​ចុង​ឆ្នាំ​ ​២០១៧​ ​នេះ។

កាត ដែលមានមុខងារស្កេនក្រយៅដៃ

​បច្ចេកវិទ្យា​ថ្មី​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់​តែ​មាន​សុវត្ថិភាព​ ​ខណៈ​អ្នក​ប្រើប្រាស់​អាច​មាន​ជម្រើស​វាយ​លេខ​សម្ងាត់​ ​ឬ​ស្កេន​ក្រយៅ​ដៃ​នៅ​លើ​កាត។

កាត​ទំនើប​នេះ​ ​ក៏​បាន​ដាក់​ឲ្យ​សាក​ល្បង​ប្រើប្រាស់​យ៉ាង​ជោគជ័យ​នៅ​តំបន់​អា​ហ្រ្វិក​​ខាងត្បូង​រួច​មក​ហើយ​ ​ដូច​នេះ​គេ​រំពឹង​ថា​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​លើ​កាត​ធនាគារ​នេះ​ ​នឹង​ចរាចរណ៍​ពេញ​ពិភពលោក​នា​ចុង​ឆ្នាំ​ ​២០១៧៕


ប្រភព៖ GSMarena ប្រែ​សម្រួល៖ រដ្ឋ